ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Phnom Penh Post] - ៤ ថ្ងៃ មនុស្ស ៣០ នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលតួលេខនេះនៅតែជាក្តីបារម្ភ
2022-04-19
ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ មន្ត្រីអង្គការមូលនិធិបង្ការរបួសអាស៊ីបង្ហាញក្តីបារម្ភចំពោះតួលេខគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ដែលអត្រាស្លាប់ និងរងរបួស នៅតែមានចំនួនច្រើននៅឡើយ បើទោះបីជាចំនួននេះទាបជាងចំនួនដែលបានកើតឡើងក្នុងពិធីចូលឆ្នាំកាលពីឆ្នាំ ២០១៩ កន្លងមកក៏ដោយ។ របាយការណ៍របស់នាយកដ្ឋាន-នគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាន-នគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី ១៤-១៧ មេសា មនុស្សចំនួន ៣០ នាក់ស្លាប់ និងជាង ១០០ នាក់រងរបួសធ្ងន់-ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា។ លោក គឹម បញ្ញា នាយកប្រតិបត្តិនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃ ១៧ មេសា ថា ចំនួននេះនៅតែជាចំនួនដែលគួរឱ្យបារម្ភ និងទាមទារនូវការអនុវត្តវិធានការបន្ថែមទៀតទាក់ទងនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍។ លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា ចំនួននេះជាចំនួនមួយច្រើន ដែលគួរឱ្យព្រួយបារម្ភខ្លាំងដែលទាមទារឱ្យយើងចាំបាច់ត្រូវមានវិធានការឱ្យបានកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសពាក់ព័ន្ធជាមួយនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែទូលំទូលាយ កាន់តែជាប់លាប់ កាន់តែម៉ឺងម៉ាត់ និងមានតម្លាភាព និងស្មើភាព»។ អំឡុងឆ្នាំ ២០២០ និង ២០២១ ប្រទេសកម្ពុជាមិនត្រូវបានរៀបចំឱ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឡើយដោយសារកម្ពុជាមមាញឹកនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ ១៩។ លោក គឹម បញ្ញា បន្ថែម ថា ទោះជាយ៉ាងណា ចំនួននេះបើធ្វើការប្រៀបធៀបជាមួយនឹងចំនួនអ្នកស្លាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ ២០១៩ គឺចំនួនគ្រោះថ្នាក់ក្នុងឆ្នាំនេះមានភាពប្រសើរជាង។ លោកថា៖«អ៊ីចឹង យើងឃើញថាចំនួននេះនៅ [ទាប] ជាងតួលេខ ក្នុងឆ្នាំ ២០១៩ ច្រើនដែលនេះវាក៏បង្ហាញពីសញ្ញាវិជ្ជមានផងដែរ បើទោះបីជាចំនួននេះនៅមានច្រើនគួរឱ្យបារម្ភក៏ដោយ»។ លោកបញ្ជាក់ថា៖ «សញ្ញាវិជ្ជមាននេះគឺមានន័យថាចំនួនអ្នកស្លាប់តិចជាងកាលពីឆ្នាំ ២០១៩ ខណៈដែលយានយន្តចុះបញ្ជីនៅកម្ពុជា ចន្លោះពី ២០១៩ មកដល់ ២០២២ មានជាង ១ លានគ្រឿង ដែលចំនួនមធ្យោបាយធ្វើដំណើរមានការកើនឡើង។ ប៉ុន្តែដោយសារតែយើងមានការខិតខំប្រឹងប្រែង យើងឃើញថាចំនួនអ្នកស្លាប់ នេះអាចបន្ទាបបានក្នុងចំនួនមួយគួរឱ្យកត់សម្គាល់ផងដែរ»។ ទាក់ទងនឹងចំណុចវិជ្ជមាននេះបើតាមលោក គឹម បញ្ញា លោកមើលឃើញថា ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ប្រជាពលរដ្ឋ រួមទាំងស្ថាប័ន-សារព័ត៌មាន បានខិតខំក្នុងការ-ជួយផ្សាយ ក្រើនរំឭកពីវិធានការការពារពីគ្រោះថ្នាក់ចរាចរណ៍ដោយមានយុទ្ធនាការច្រើន ដោយមានទាំងសេចក្តីអំពាវនាវជាដើម។ លោកប្រាប់ថា៖ «ជារួម ខ្ញុំមើលឃើញពីការខិតខំ ហើយជាលទ្ធផល យើងឃើញថា បើទោះបីជាមានកំណើនយានយន្ត និងមានលំហូរចរាចរណ៍ទៅកាន់បណ្តាខេត្តនានាមានការមមាញឹកក្តី តែវាអាចទប់សភាពការណ៍មិនឱ្យមានការកើនឡើងខ្ពស់ខ្លាំងដូចកាលពីឆ្នាំ ២០១៩ ដែលក្នុងរយៈពេល ៥ ថ្ងៃមានអ្នកស្លាប់រហូតដល់ប្រមាណជា ៦០ នាក់ និងអ្នករបួសជាង ២០០ នាក់»។ ទោះជាយ៉ាងណា បើតាមនាយកប្រតិបត្តិអង្គការនេះលោកក៏កត់សម្គាល់ឃើញផងដែរទាក់ទងនឹងចំណុចអវិជ្ជមានមួយចំនួន ដែលនៅតែកើតមានឡើង ខណៈការចូលរួមគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋភាគច្រើនបានត្រឹមត្រូវ គឺនៅមានប្រជាពលរដ្ឋមួយចំនួននៅមានឥរិយាបថធ្វេសប្រហែស។ ឥរិយាបថនេះហើយដែលធ្វើឱ្យពួកគាត់ងាយប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ដូចជាការបើកបរមិនពាក់មួកសុវត្ថិភាព បើកបរក្នុងល្បឿនលឿន ការមិនគោរពភ្លើងសញ្ញាជាដើម។ លោក គឹម បញ្ញា ថ្លែងថា៖ «ចំណុចទាំងអស់នេះហើយដែលទាមទារចាំបាច់ជាថ្មីម្តងទៀត គឺការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ទូលំទូលាយ និងជាប់លាប់ ដោយធ្វើទាំងថ្ងៃទាំងយប់ ហើយមានតម្លាភាព និងស្មើភាព»។ លោកធ្លាប់បានស្នើឱ្យខាងរាជរដ្ឋាភិបាល ជាពិសេសស្ថាប័នដែលទទួលការអនុវត្តច្បាប់ត្រូវដាក់ការអនុវត្តច្បាប់ឱ្យបានខ្លាំងផងដែរ អំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាពិធីបុណ្យផ្សេងៗ ដើម្បីមានវិធានការបង្ការទុកជាមុន ចៀសវាងកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ដែលការធ្វើនេះ គឺដើម្បីការពារអាយុជីវិតរបស់ពួកគាត់។ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គសចគ) ធ្លាប់បានលើកឡើងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករលាក់មុខនៅលើដងផ្លូវ ហើយក៏ជាបញ្ហា ប្រឈមដ៏ធំ ដែលប្រទេសកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ លោកស្រីបញ្ជាក់ថា៖ «មូលហេតុចម្បងធំៗ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក រួមមាន ការបើកបរលើសល្បឿនកំណត់ដោយច្បាប់ ការមិនគោរពសិទ្ធិអាទិភាព ការបត់មិនប្រុងប្រយ័ត្ន និងការមិនប្រកាន់ស្តាំជាដើម»៕
វិស័យដឹកជញ្ជូនផ្លូវគោក
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
គ្រោះថ្នាក់ចរាចរណ៍
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90