ថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៨ ឯកឧត្តមឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាមួយ ដែល ដឹកនាំដោយវិទ្យាស្ថានមេគង្គស្ដីពី៖ "អត្ថប្រយោជន៍ និងការប្រើប្រាស់កម្មវិធីសូហ្វវែរសម្រាប់ស្តង់ដារគុណ ភាពសេវាភស្តុភាកម្មបៃតង"។
សិក្ខាសាលានេះសហការរៀបចំឡើងដោយវិទ្យាស្ថានមេគង្គព្រះរាជាណាចក្រថៃ និងអគ្គនាយកភ័ស្តុភារ កម្ម(GDL)នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
សិក្ខាសាលានេះមានការចូលរួមពី មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដៃគូអភិវឌ្ឍន៍ និងវិស័យ ឯកជនផងដែរ។
ឯកឧត្តម ឈៀង ពេជ្រ បានគូសបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាកំពុងប្រឈមនាពេល បច្ចុប្បន្នដូចជា៖ រថយន្តដឹកជញ្ជូនទំនិញចាស់និងគ្មានប្រសិទ្ធភាព ចំណេះដឹងផ្នែកគ្រប់គ្រងភស្តុ័ភារកម្ម មិនគ្រប់គ្រាន់ ស្តង់ដារសុវត្ថិភាពទាប និងការបណ្តុះបណ្តាលអ្នកបើកបរអន់ថយ។
ដោយទទួលស្គាល់ថា៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋ កិច្ច និងសុខុមាលភាពរបស់ប្រទេស ឯកឧត្តមបានលើកឡើងថា៖ ទស្សនៈទាក់ទងនឹងការដឹកជញ្ជូនបៃតង (Green Freight Logistics Concept) អាចជួយបង្ហាញផ្លូវ និងដោះស្រាយបញ្ហាទាក់ទង នឹងដឹកជញ្ជូនទំនិញទាំងនេះបាន។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ វិទ្យាស្ថានមេគង្គ ដែលបានផ្តល់ការគាំទ្រក្នុងការនាំយកការបណ្តុះបណ្តាល និងសូហ្វវែរនេះមកកម្ពុជា។
Mekong Institute Workshop on Green Logistics Service Quality Standards.
----
On August 29, 2018, H.E. Chhieng Pich, Director General of the General Department of Logistics, presided over a workshop led by the Mekong Institute on “Use and Application of the Software Program on Green Logistics Service Quality Standards”.
The workshop was jointly organized by the Mekong Institute of Thailand and the General Department of Logistics (GDL), and took place at the Ministry of Public Works and Transport.
Officials from the Ministry, development partners and members of the private sector were in attendance.
H.E. Chhieng Pich highlighted a number of challenges the country currently faces, including aging and fuel inefficient truck fleets, inadequate logistics management knowledge, inadequate safety standards and weak driver training.
Recognizing that a healthy logistics infrastructure plays a key role in the country’s economic growth and well-being, he suggested that a Green Freight logistics concept could help guide and address many of these freight transport issues. He thanked the Mekong Institute for their generous support in bringing this training and software to Cambodia.