• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គ្មានគម្រោងសាងសង់ផ្លូវ និងស្ពានណាមួយត្រូវបានពន្យារ ឬបញ្ឈប់ដោយសារវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចនោះឡើយ (Video inside)

2023-01-10 Go to the website published Fresh News
(កំពុងចាម)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គ្មានគម្រោងសាងសង់ផ្លូវ និងស្ពានណាមួយ ត្រូវបានពន្យារ ឬលុបចោល ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចនោះឡើយ។ វិបត្តិជំងឺកូវីដ១៩ ក៏ដូចជាវិបត្តិសេដ្ឋកិច្ចសកលបណ្តាលពីសង្គ្រាមនៅអ៊ុយក្រែន បានបង្កផលប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចបណ្តាប្រទេសនានានៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ តែបើទោះបីជាយ៉ាងណា វិបត្តិទាំងនោះ មិនបានបង្កការរាំងស្ទះដល់គម្រោងកសាងផ្លូវ និងស្ពាននៅក្នុងប្រទេសកម្ពុជានោះឡើយ។ ប្រទេសដែលផ្តល់កម្ចីលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មានដូចជាចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏មិនបានលុបចោលគម្រោងនៃការផ្តល់កម្ចីណាមួយនោះដែរ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះ «សូមជម្រាបថាអត់មានគម្រោងណាមួយដែលបានលុបចោល ដោយសារវិបត្តិនៃជំងឺកូវី១៩នោះទេ។ ជាឥណទានមកពីប្រទេសចិន កូរ៉េ ជប៉ុន ធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៊ី ADB គឺមិនមានឥណទានណាមួយ បានលុបចោលដោយសារវិបត្តិនៃជំងឺកូវី-១៩នោះទេ»។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរថា ក្នុងកំលុងពេលជួបវិបត្តិនេះ មិនត្រឹមមិនបានប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវ និងស្ពានប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយវិបត្តិនេះ ទៅជាឱកាសសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតថែមទៀតផង។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ «នៅក្នុងកំឡុងនៃវិបត្តិកូវីដ១៩នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានយកថវិកាសន្សំរបស់រាជរដ្ឋាភិបាល ទៅជួសជុលពង្រីកពង្រឹងផ្លូវចំនួន ៣៧ខ្សែ នៅក្រុងព្រះសីហនុ និងសាងសង់ផ្លូវលេខ ១៤៦បេ ដែលតភ្ជាប់ពីកំពង់ផែ មកផ្លូវជាតិលេខ៤។ យកថវិកាសន្សំ ១៥០លានដុល្លារ កសាងផ្លូវចំនួន ៣៨ខ្សែ នៅខេត្តសៀមរាប ដូច្នេះមិនមានគម្រោងណាមួយដែលបានបាត់បង់ដោយសារជំងឺកូវីដ១៩ ឬការមិនឱ្យខ្ចីឥណទានមកពីបរទេសនោះទេ»។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក៏គូសបញ្ជាក់ទៀតថា ការជួសជុលពង្រីកពង្រឹងផ្លូវនៅក្រុងព្រះសីហនុ និងខេត្តសៀមរាប ជាការចាប់យកឱកាសមួយនៅក្នុងវិបត្តិកូវីដ១៩ តាមរយៈការចាប់ផ្តើមពង្រីកនិងលើកកម្ពស់កម្រិតគុណភាពផ្លូវ ស្របពេលដែលមានវិបត្តិកូវីដមិនមានភ្ញៀវទេសចរច្រើនធ្វើដំណើរ និងដើម្បីបង្ករភាពងាយស្រួលក្នុងការសាងសង់ ហើយមកដល់ពេលនេះក្រោយការបើកដំណើរកាសេដ្ឋកិច្ចឡើងវិញ និងបើកទទួលភ្ញៀវទេសចរឡើងវិញដែរនោះ គឺផ្លូវបានធ្វើរួចរាល់ និងបានបង្កើតភាពងាយស្រួលសម្រាប់អ្នកទេសចរធ្វើដំណើរកម្សាន្តផងដែរ។ ស្របជាមួយនឹងការអភិវឌ្ឍផ្លូវក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះថា «បើរាជរដ្ឋាភិបាលយើងមិនមានថវិកា សន្សំសំចៃ គឺមិនបានធ្វើផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាបនោះទេ។ [..] ឥលូវផ្លូវបានពង្រីកធំ មានផ្លូវជិះកង់ មានផ្លូវថ្មើជើង ដូចគ្នានឹងផ្លូវក្រុងព្រះសីហនុ ដែលនេះគឺបង្ហាញឆន្ទះរបស់រាជរដ្ឋាភិបាល ភាពខ្លាំងដែលមានថវិកាសន្សំរបស់ខ្លួនផង»។ សូមបញ្ជាក់ដែរថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន នៅតែជាគោលនយោបាយអាទិភាពសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ នៅមុនដំណាច់ឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ គម្រោងផ្លូវ និងស្ពានចំនួន៤ ដែលប្រើប្រាស់ប្រាក់កម្ចីរបស់ចិន ត្រូវបានបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងទាំង៤នោះរួមមាន៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១,ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣, ការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងការដ្ឋានពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ពីស្គន់ ទៅក្រុងកំពង់ចាម។ គម្រោងសាងសង់ផ្លូវ និងស្ពានទាំង៤គម្រោងនេះ ចំណាយថវិកាសរុបសរុបជាង ៤០០លានដុល្លារ ហើយនឹងត្រូវបញ្ចប់ការសាងសង់ព្រមៗគ្នានៅឆ្នាំ២០២៦៕
កំណាត់ផ្លូវជាតិលេខ ៧ បទសម្ភាសន៍ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសម្របសម្រួលរួម (The 3rd Coordinating Committee) នៃ “គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចណ៍ លើផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា”
កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប៩៨,៤០៥ គ.ម គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានស្តារ និងជួសជុលថែទាំ នាថ្ងៃទី០៤ មេសា ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ
កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្នភាពរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ស្ថិតក្នុងខេត្តសៀមរាប
កិច្ចប្រជុំស្ដីពីការប្រកាសសមាសភាពមន្ត្រីអធិការកិច្ចផ្លូវថ្នល់ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ និងការវាស់កាត់ឯកសណ្ឋានសម្រាប់មន្ត្រីអធិការកិច្ចផ្លូវថ្នល់
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់ ឯកអគ្គរដ្ឋទូត នៃប្រទេសអូទ្រីស ប្រចាំកម្ពុជា ដើម្បីធ្វើការណែនាំអំពី ក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ រំពឹងថានឹងមានកិច្ចសហប្រតិបត្តិការល្អៗនាពេលខាងមុខ
[Fresh News] - អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ១៩៤គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣
[Sabay News] - គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត នឹងឆ្លងកាត់​រាជធានី-ខេត្ត​ចំនួន៥
[Sabay News] - ដឹងអត់! ស្ពាន​២នៅកម្ពុជា ត្រូវបានបំពាក់​សាកល្បង​ឧបករណ៍​វាស់លំញ័រស្ពាន

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90