Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Rasmei Kampuchea Daily News] - ចម្ងល់ប្រជាពលរដ្ឋជាច្រើន ពាក់ព័ន្ធនឹងផ្លាកលេខកម្ពុជា និងផ្លាកលេខ រាជធានី-ខេត្ត ត្រូវបានបកស្រាយ ក្នុងកម្មវិធី MPWT LIVE SHOW
2022-07-29
Go to the website published Rasmei Kampuchea Daily News
ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជី បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទៈ “ លក្ខណៈពិសេសនៃផ្លាកលេខកម្ពុជា និងផ្លាកលេខ រាជធានី-ខេត្ត” ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។ កម្មវិធី MPWT LIVE SHOW នេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនង រវាងថ្នាក់ដឹកនាំជាមួយ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងដើម្បីចែករំលែក ចំណេះដឹង ដោះស្រាយបញ្ហា ក៏ដូចជាស្រាយចម្ងល់នានា ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ផងដែរ។ ថ្លែងក្នុងកិច្ចចាប់ផ្តើមនៃកម្មវិធី លោកស្រី រដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារសំខាន់ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការផ្សះផ្សារ បង្រួបបង្រួមជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន រួមមានៈ ផ្លូវ ស្ពាន ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ផ្លូវទឹក កំពង់ផែ ជាពិសេសប្រព័ន្ធ គ្រប់គ្រងមធ្យោបាយដឹកជញ្ជូន ក៏ត្រូវបានស្តារ និងអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ជូនប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃ ។ លោកស្រី រដ្ឋលេខាធិការ បានបន្ថែមថាៈ ផ្លូវថ្នល់ និងស្ពានត្រូវបានតភ្ជាប់ទៅគ្រប់ រាជធានី-ខេត្ត ជនបទជិតឆ្ងាយ ទូទាំងប្រទេស និងតភ្ជាប់ជាមួយប្រទេសជិតខាងក្នុងតំបន់ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរណ៍ដឹកជញ្ជូន ជួយជំរុញកំណើន សេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចគ្រួសារ នៃប្រជាពលរដ្ឋកម្ពុជា ក៏មានការកើនឡើងផងដែរ ដោយបង្ហាញតាមរយៈការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ នៃចំនួនយានយន្ត និងភាពមមាញឹក នៃចរាចរណ៍ដឹកជញ្ជូន។ សំណួររបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី ខេត្ត ត្រូវបានបកស្រាយ ដោយលោកស្រី វាគ្មិន ដោយផ្អែកលើបទប្បញ្ញត្តិជាធរមាន។ ខាងក្រោមនេះ គឺជាខ្លឹមសារបកស្រាយសង្ខេប ទៅនឹងសំណួរដែលបានចោទឡើង នៅក្នុងកម្មវិធីនេះ ៖ ១) តើផ្លាកលេខកម្ពុជា ផ្លាកលេខខេត្ត រាជធានី ខុសគ្នាដូចម្ដេច? ចម្លើយ៖ ភាពខុសគ្នារវាងផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី ខេត្តគឺៈ ផ្លាកលេខកម្ពុជា ជាលេខចុះបញ្ជី ដែលអាចដាក់ជាឈ្មោះរបស់ខ្លួនបាន ឬអាចបង្គុំជ្រើសរើសលេខចុះបញ្ជី ផ្សេង ដែលការបង្គុំនោះ មានជាលេខ ឬ/និង អក្សរឡាតាំង តែមិនឱ្យលើសពី ៨ ខ្ទង់ឡើយ ហើយមិនកំណត់អត្តសញ្ញាណរបស់ម្ចាស់យានជំនិះទេ។ ដោយឡែក ផ្លាកលេខសម្គាល់រាជធានី ខេត្ត គឺជាលេខរថយន្តដែលមានទម្រង់ស៊េរីលេខ ពីខាងមុខ ដូចជា A B និងមានលេខចុះបញ្ជីជាលេខ ៤ ខ្ទង់បន្ទាប់។ ឧទាហរណ៍ ភ្នំពេញ 2A-0001 ហើយលេខចុះបញ្ជីនេះ អនុញ្ញាតឱ្យទៅតាមអាសយដ្ឋាន បច្ចុប្បន្នរបស់ម្ចាស់ យានជំនិះ។ ២) តើផ្លាកលេខកម្ពុជា អាចធ្វើនៅមន្ទីរសាធារណការខេត្តបានទេ? ចម្លើយ៖ បងប្អូនអាចមានជម្រើសច្រើន ក្នុងការដាក់ពាក្យស្នើសុំសេវាចុះបញ្ជី បំពាក់ផ្លាក លេខកម្ពុជាបាន អាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ Online (https://vehicle.mpwt.gov.kh) ដោយខ្លួនឯង ឬអាចស្នើសុំសេវា នៅតាមមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង ឬតាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្តបាន មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្ត នឹងសម្របសម្រួលរៀបចំសំណុំឯកសារ បញ្ជូនមកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីពិនិត្យ និងសម្រេច។ ៣) ផ្លាកលេខកម្ពុជា មានតម្លៃប៉ុន្មាន? ចម្លើយ៖ ផ្លាកលេខកម្ពុជា មានតម្លៃពីទាបទៅខ្ពស់ ដែលតម្លៃទាប ចាប់ពីជាង ២ លានរៀលឡើងទៅ ដែលផ្តល់លទ្ធភាពឱ្យម្ចាស់រថយន្ត អាចជ្រើសរើសទិញ ផ្អែកតាមកម្រិតធនធាន និងចំណង់ចំណូលចិត្តរបស់ខ្លួន ដោយម្ចាស់រថយន្ត គ្រាន់តែធ្វើការស្វែងរក និងជ្រើសរើសលេខ ដែលមានបង្ហាញតម្លៃលេខនីមួយៗ នៅក្នុងគេហទំព័ររបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://vehicle.mpwt.gov.kh។ ៤) ហេតុអ្វីផ្លាកលេខឡាន ចាំបាច់ដាក់ឈ្មោះបុគ្គល ជាអក្សរបរទេស បើរថយន្ដបង្កគ្រោះថ្នាក់ រត់គេចពលរដ្ឋខ្លះ អត់ចេះអាន តើរាយការណ៍ទៅសមត្ថកិច្ច យ៉ាងម៉េច? ចម្លើយ៖ ប្រទេសកម្ពុជា ជាប្រទេសសមាជិកមួយ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ការដាក់ឱ្យប្រើប្រាស់ផ្លាកលេខរថយន្ត ជាអក្សរ និងលេខ ជាអក្សរឡាតាំង គឺមានភាពងាយស្រួល ដល់ការធ្វើដំណើរចេញចូល ទៅប្រទេសជិតខាង ម្យ៉ាងទៀត នៅតាមផ្លូវនានា មានបំពាក់កាមេរ៉ាសុវត្ថិភាព ហើយនៅលើផ្លាកលេខយានយន្តក៏មានបំពាក់បច្ចេកវិទ្យាទំនើប ដូចជា QR Code ដែលអាចឱ្យសមត្ថកិច្ច អាចតាមដាន និងត្រួតពិនិត្យបានគ្រប់ពេល នៅពេលមានការបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយអ្នកបង្ក គ្រោះថ្នាក់ រត់គេច។ ៥) តើឡានចង្កូតស្ដាំ ប្រើលេខកម្ពុជាបានទេ? ចម្លើយ៖ រថយន្តចង្កូតស្តាំ គឺជារថយន្តដែលមានការអនុញ្ញាតពិសេស និងមានទម្រង់ ផ្លាកលេខ ដោយឡែក ដូច្នេះមិនអាចប្រើប្រាស់ផ្លាកលេខកម្ពុជាបានទេ។ ៦) តើរថយន្ដធុនធំ (ស៊េរី 3A) អាចដាក់ផ្លាកកម្ពុជា បានដែរទេ? ចម្លើយ៖ រថយន្តគ្រប់ប្រភេទ អាចបំពាក់ផ្លាកលេខកម្ពុជាបាន។ ៧) ហេតុអ្វីបានជាម៉ូតូ មិនអាចពាក់ផ្លាកលេខកម្ពុជាបាន? ចម្លើយ៖ នៅពេលខាងមុខ ក្រុមការងារអន្តរក្រសួង នឹងពិនិត្យលទ្ធភាពរៀបចំបែបបទ និងនីតិវិធីឱ្យប្រើប្រាស់ ផ្លាកលេខកម្ពុជា លើទោចក្រយានយន្តបាន។ ៨) តើរថយន្ដ ផ្លាកលេខរាជធានី ខេត្ត អាចប្ដូរទៅជាផ្លាកលេខកម្ពុជា បានដែរឬទេ? ចម្លើយ៖ ផ្លាកលេខ រាជធានី ខេត្ត អាចប្តូរទៅផ្លាកលេខកម្ពុជាបាន។ ៩) តើដូចម្ដេចដែលហៅថា ផ្លាកលេខទុតិយតា ហើយតើផ្លាកលេខទុតិយតានោះ ខុសច្បាប់ដែរទេ? ចម្លើយ៖ ផ្លាកលេខទុតិយតា ជាផ្លាកលេខដែលបានបាត់ ស្នើសុំធ្វើឡើងវិញ និងប្រើប្រាស់ បានដូចផ្លាកលេខ មិនមានទុតិយតា ហើយស្របតាមច្បាប់។ ១០) ខ្ញុំមានចម្ងល់មួយទាក់ទងនឹងផ្លាកលេខកម្ពុជា យើងប្រើរថយន្ដមួយ នៅពេលដែល យើងចង់ប្ដូររថយន្ដ តើយើងអាចប្រើផ្លាកលេខកម្ពុជា ហ្នឹងដដែលបានទេ? ចុះពេលដែលយើង ប្ដូររថយន្ដថ្មី តើផ្លាកលេខឯកជនធម្មតា ត្រូវតម្កល់នៅទីណា? ចម្លើយ៖ នីតិវិធីនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជា នីតិវិធីនៃការចុះបញ្ជី លេខធម្មតា ផងដែរ គឺរថយន្តមួយ អាចចុះបញ្ជីជាមួយនឹងលេខចុះបញ្ជី បានតែមួយគត់ និងអាចប្រើប្រាស់បានរហូត។ ទាំងលេខចុះបញ្ជីពិសេស និងពិសេសផ្ទាល់ខ្លួន ម្ចាស់កម្មសិទ្ធិ នៅពេលលក់រថយន្ត ទៅអ្នកផ្សេង អាចស្នើសុំរក្សាទុកលេខចុះបញ្ជីរបស់ខ្លួន សម្រាប់ទុកចុះបញ្ជីលើរថយន្តថ្មី មួយទៀត ដែលមិនទាន់ចុះបញ្ជីរបស់ខ្លួនបាន ឬអាចលក់ទាំងរថយន្ត និងផ្លាកលេខ ទៅជាមួយគ្នាក៏បាន។ សូមបងប្អូនកុំយល់ច្រឡំថា ពេលលក់រថយន្ត បងប្អូនដោះផ្លាកលេខ ដែលខ្លួនទុក សម្រាប់បំពាក់លើ រថយន្តរបស់ខ្លួន មួយទៀត ដោយខ្លួនឯង ពោលគឺ ត្រូវអនុវត្តទៅ តាមនីតិវិធី នៃច្បាប់កំណត់ ការទុកលេខ ចុះបញ្ជីសម្រាប់បំពាក់លើរថយន្តមួយផ្សេងទៀត នីតិវិធីគឺទុកតែលេខចុះបញ្ជីទេ មិនមែនផ្លាកលេខទេ នៅពេលអនុវត្ត តាមនីតិវិធី គឺក្រសួងនឹងផលិតផ្លាកលេខថ្មី ជាមួយនឹងលេខចុះបញ្ជីរបស់បងប្អូន ដែលបានស្នើសុំ ទុកនោះជូនវិញ។ ១១) ឡានខ្ញុំលេខ ស-ខ្មៅ ចង់ដូរលេខចេញបានឬអត់? ចម្លើយ៖ យោងអនុក្រឹត្យលេខ៧៣ ស្ដីពីការចុះបញ្ជីពាក់ផ្លាកលេខសម្គាល់យាន្តជំនិះ ក្រសួងបានធ្វើការជូនដំណឹង ជាច្រើនលើកច្រើនសារហើយ ដោយស្នើសុំឱ្យបងប្អូន ដែលប្រើប្រាស់ផ្លាកលេខ ស-ខ្មៅ មកធ្វើបច្ចុប្បន្នភាពទិន្នន័យ និងប្តូរប័ណ្ណសម្គាល់ និងផ្លាកលេខថ្មីផងដែរ។ ១២) តើអាចរក្សាទុកផ្លាកលេខកម្ពុជា សម្រាប់ម្ចាស់ដើមដែរឬទេ នៅពេលលក់ឡាន ផ្លាកលេខកម្ពុជា? តើត្រូវចំណាយប្រាក់ប៉ុន្មាន ដើម្បីរក្សាទុក? ចម្លើយ៖ លេខចុះបញ្ជីកម្ពុជា អាចរក្សាទុក សម្រាប់ម្ចាស់ដើមបាន ដោយត្រូវបង់កម្រៃសេវា រក្សាទុកលេខចុះបញ្ជីរថយន្ត ចំនួន ៤ លានរៀល រយៈពេល ៩០ ថ្ងៃ (យោងតាមប្រកាសអន្តរក្រសួង)។ ១៣) តើផ្លាកលេខកម្ពុជា មានលក្ខណៈពិសេសយ៉ាងដូចម្ដេច បើប្រៀបធៀបទៅនឹងផ្លាក លេខធម្មតា ហើយមានមូលដ្ឋានគ្រឹះយ៉ាងដូចម្តេច នៅក្នុងការគិតលុយ ឧទាហរណ៍ លេខ៤អក្សរ ឬ ៨អក្សរ? ចម្លើយ៖ លក្ខណៈពិសេសផ្លាកលេខកម្ពុជាគឺៈ ការចុះបញ្ជីមិនកំណត់អត្តសញ្ញាណរាជធានី ខេត្ត អាចដាក់ឈ្មោះ របស់ខ្លួនឯងបាន បង្គុំជាលេខ ឬអក្សរ តាមចំណង់ចំណូលចិត្ត។ មូលដ្ឋានគិតតម្លៃៈ លេខ១ខ្ទង់ដល់ ៨ខ្ទង់ ធ្វើការកំណត់តម្លៃតាមរូបមន្ត ដែលបច្ចុប្បន្នមានរហូតដល់ ១៩៣០ រូបមន្ត ចំនួនតួ កាន់តែច្រើន មានតម្លៃកាន់តែថោក។ ១៤) តើយើងអាចថតចម្លងកាតគ្រី ប្រើបានឬអត់ ពីព្រោះវាមាន QR Code សម្រាប់មើលហើយ? ចម្លើយ៖ យោងច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវឱ្យមានឯកសារច្បាប់ដើម ប្រើប្រាស់តាមខ្លួន ដូចជា ប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរយានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះ (ឆៀក)។ ១៥) តើម៉ូតូដែលទិញតពីម្ចាស់ដើម អាចកាត់ឈ្មោះ មកអ្នកទិញបានឬអត់? ចម្លើយ៖ អាចធ្វើការផ្ទេរកម្មសិទ្ធិបាន អនុវត្តតាមនីតិវិធី រកម្ចាស់ដើមមិនឃើញៈ ពាក្យសុំផ្ទេរកម្មសិទ្ធិ មានបិទសំណៅកាល់លេខតួ និងលេខម៉ាស៊ីន ប័ណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ ច្បាប់ចម្លង អត្តសញ្ញាណអ្នកកាន់កាប់ (បញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច) លិខិតលក់ទិញ និងកិច្ចសន្យាធានា (ដែលមានបញ្ជាក់ ពីប៉ុស្តិ៍នគរបាលរដ្ឋបាល)។ ១៦) ខ្ញុំទិញឡានពីពូខ្ញុំ ដែលមានផ្លាកលេខ ភ្នំពេញ ព្រោះពូខ្ញុំ គាត់ជាអ្នកភ្នំពេញ ហើយខ្ញុំចង់កាត់ឈ្មោះ ដាក់ជាកម្មសិទ្ធិរបស់ខ្ញុំវិញ ដោយរក្សាផ្លាកលេខ ភ្នំពេញ ដដែល តើអាចធ្វើបានដែរឬទេ? ចម្លើយ៖ ធ្វើបាន ឱ្យតែលោក ជាអ្នករស់នៅ និងមានអាសយដ្ឋាន នៅភ្នំពេញដូចគ្នា។ ១៧) ហេតុអ្វីចាំបាច់ឱ្យមានអ្នករត់ការ ធ្វើផ្លាកលេខ? ធ្វើបែបនេះ នាំឱ្យប្រជាពលរដ្ឋ ចំណាយប្រាក់ កាន់តែច្រើន គួរផ្សព្វផ្សាយពីរបៀបរត់ឯកសារផ្លាកលេខ ឱ្យប្រជាពលរដ្ឋ បានដឹងជាសាធារណៈ? ចម្លើយ៖ ក្រសួងបានខិតខំផ្តល់សេវាឱ្យបានល្អ ដោយបានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម និងមណ្ឌលផ្តល់សេវាសាធារណៈ ជាច្រើនកន្លែង ដើម្បីបង្ខិតសេវាឱ្យកៀកដល់ដៃ ប្រជាពលរដ្ឋ ដូច្នេះសូមសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវា សាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអញ្ជើញមកបញ្ជរ ដោយផ្ទាល់ ឬចូលទៅប្រើប្រាស់ តាមប្រព័ន្ធស្វ័យប្រវត្តិ Online ដែលមានប្រាប់ពីរបៀបដាក់ពាក្យស្នើ សុំសេវា ចៀសវាងការចំណាយសេវាក្រៅផ្លូវការ និងចូលរួមសហការលុបបំបាត់អ្នករត់ការ ខុសច្បាប់។ ១៨) តើពេលត្រូវការទិញលក់រថយន្ដ និងពេលកាត់ឈ្មោះរថយន្ដមួយទឹក ផ្លាកលេខកម្ពុជា និង រាជធានី-ខេត្ត មានភាពងាយស្រួលដូចគ្នាដែរឬទេ ឬខុសគ្នាដូចម្ដេចខ្លះ? ចម្លើយ៖ ការផ្ទេរកម្មសិទ្ធិរថយន្តផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី ខេត្ត មាននីតិវិធី ដូចគ្នា។ ក្រសួងបានសហការជាមួយភាគីពាក់ព័ន្ធ រៀបចំបែបបទ និងនីតីវិធីនៃការផ្ទេរ កម្មសិទ្ធិយានជំនិះ ឱ្យកាន់តែមានភាពងាយស្រួល បានលឿន និងឆាប់រហ័ស ឱ្យតែមាន ភាគីអ្នកលក់ និងអ្នកទិញមកផ្តិតស្នាមមេដៃ នៅចំពោះមុខមន្ត្រីមានសមត្ថកិច្ចផ្ទាល់។ ១៩) តើរថយន្ដដែលបំពាក់ផ្លាកលេខខ្លី អាចយកទៅប្ដូរយកផ្លាកលេខវែង បានដែរអត់? ចម្លើយ៖ រថយន្ត ដែលបំពាក់ផ្លាកលេខខ្លី អាចយកទៅប្តូរយកផ្លាកលេខវែងបាន តែត្រូវបង់កម្រៃសេវា តាមការកំណត់។ ២០) តើផ្លាកលេខកម្ពុជា អាចលក់បន្ដឱ្យអ្នកក្រោយបានទេ? ចម្លើយ៖ បើលក់តែផ្លាក គឺមិនបានទេ ត្រូវផ្ទេរកម្មសិទ្ធិ ទាំងផ្លាកលេខកម្ពុជា និងរថយន្ត ដែលបំពាក់ផ្លាកលេខនោះ ដោយការព្រមព្រៀងទាំងសងខាង។ សូមជម្រាបជូនថា ចាប់តាំងពីដំណើរការលក់លេខចុះបញ្ជីរថយន្ត តាមប្រព័ន្ធស្វ័យ ប្រវត្តិកម្មចុះបញ្ជីយានជំនិះ នៅឆ្នាំ២០១៦ រហូតមកដល់ខែកក្កដា ឆ្នាំ២០២២ នេះ ក្រសួងសង្កេតឃើញថា ចំណូលដែលបានមកពីការលក់លេខចុះបញ្ជីរថយន្ត សរុបមានចំនួន ៣១៣.១៥៧.៨៦៤.១០០ រៀល គិតជាប្រាក់ដុល្លារអាមេរិក បានចំនួន ៧៨.២៨៩.៤៦៦ ដុល្លារ ក្នុងនោះ លេខចុះបញ្ជីពិសេស លក់បានចំនួន ២០៥.០២៣ លេខ ទទួលបាន ចំណូលសរុប ២១៧.៥១៦.៥៥៩.៤០០ រៀល (៥៤.៣៧៩.១៤០ ដុល្លារ)។ ចំណែកលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន លក់បានចំនួន ១២.៩២៦ លេខ ទទួលបានចំណូល សរុប ៩៥.៦៤១.៣០៤.៧០០ រៀល (២៣.៩១០.៣២៦ ដុល្លារ)៕
កម្មវិធី MPWT LIVE SHOW
លោកជំទាវ កុយ សុដានី
ផ្លាកលេខពិសេសផ្ទាល់ខ្លួន
ផ្លាកលេខពិសេស
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90