• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ដំណើរទស្សនកិច្ចសិក្សាទៅកាន់ស្ថាប័នរដ្ឋ និងឯកជននៃព្រះរាជាណាចក្រថៃ ដើម្បីចុះអនុស្សារណៈ យោគយល់លើកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងជំនួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី

2022-07-26 Go to the website published MPWT
ដំណើរទស្សនកិច្ចសិក្សាទៅកាន់ស្ថាប័នរដ្ឋ និងឯកជននៃព្រះរាជាណាចក្រថៃ ដើម្បីចុះអនុស្សារណៈ យោគយល់លើកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងជំនួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី បាងកក៖ ថ្ងៃចន្ទ-សុក្រ ៥-៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨-២២ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមានមន្រ្តីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួង រួមជាមួយនឹងអ្នកជំនាញការជប៉ុន បំពេញដំណើរទស្សនកិច្ចសិក្សាទៅកាន់ស្ថាប័នរដ្ឋ និងឯកជននៃព្រះរាជាណាចក្រថៃ ដើម្បីចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងជំនួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ។ ដំណើរទស្សនកិច្ចនេះមានរយៈពេល៥ថ្ងៃ មានគោលបំណងផ្តោតជាសំខាន់លើ ១) ការស្វែងយល់អំពី មុខងារសំខាន់ៗរបស់ស្ថាប័នរដ្ឋ និងឯកជនក្នុងការចូលរួមអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ២) ការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនចំណងមិត្តភាពឱ្យកាន់តែជិតស្និតក្នុងវិស័យភស្តុភារកម្ម រវាង ប្រទេសទាំងពីរ ៣) ការជំរុញឱ្យមានកិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរឱ្យ បានទៀងទាត់អំពីលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការបើកច្រក ព្រំដែនអន្តរជាតិថ្មីបន្ថែមនៅតាមបណ្តារបៀងសេដ្ឋកិច្ចកម្ពុជា-ថៃ និង ៤) ស្វែងយល់អំពីក្របខណ្ឌគោល នយោបាយ ក្របខណ្ឌគតិយុត្តិ ទម្រង់ប្រតិបត្តិការ និងបច្ចេកវិទ្យាក្នុងប្រព័ន្ធភស្តុភារកម្មនៅប្រទេសថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប្រទេសថៃ នៅទីស្តីការ ក្រសួងហិរញ្ញវត្ថុថៃ ដើម្បីចែករំលែកព័ត៌មានគន្លឹះស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការជំរុញ និងលើក កម្ពស់សេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរនៅតាមរបៀងសេដ្ឋកិច្ច និងច្រកព្រំដែនសំខាន់ៗតាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសដើម្បីពិភាក្សាអំពីគម្រោងទស្សនកិច្ច និងជំនួបពិភាក្សាការងាររវាងឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ និង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មន្រ្តីជំនាញមកពី ក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាលើការជំរុញវឌ្ឍនភាពនៃការសាងសង់ និងការរៀបចំនីតិវិធី គយ អន្តោប្រវេសន៍ និងចត្តាឡីស័ក សម្រាប់ច្រកទ្វារព្រំដែនថ្មីស្ទឹងបត់-បានណងអៀន។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានគាំទ្រផងដែរ លើគម្រោងរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ជាបណ្តោះអាសន្ន។ គណៈប្រតិភូកម្ពុជាក៏បានជួបពិភាក្សាផងដែរជាមួយស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធសំខាន់ៗដទៃទៀត របស់ព្រះរាជាណាចក្រថៃក្នុងនោះរួមមាន៖ ១) ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងបានចុះ ហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ និងពង្រឹងសមត្ថភាពក្នុងវិស័យភស្តុភារកម្ម ២) លេខាធិការដ្ឋានអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចភាគខាងកើតប្រទេសថៃ ដើម្បីស្វែងយល់អំពីការអភិវឌ្ឍ និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅរបៀងសេដ្ឋកិច្ចភាគខាងកើតប្រទេសថៃជាប់នឹងប្រទេសកម្ពុជា ៣) ក្រសួងដឹកជញ្ជូនថៃ ដើម្បីស្វែងយល់អំពីការរៀបចំទិសដៅគោលនយោបាយអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូននៅក្នុងប្រទេសថៃ និងបានពិភាក្សាអំពីការជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងនីតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការពិចារណាលើការចរចាឡើងវិញលើការរៀបចំកិច្ចព្រមព្រៀងទ្វេភាគីដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា-ថៃ ៤) អគ្គនាយកដ្ឋានគយប្រទេសថៃដើម្បីចែករំលែកចំណេះដឹង និងព័ត៌មានអំពីប្រព័ន្ធប្រតិបត្តិការគយក្នុងប្រទេសថៃ និងក្នុងក្របខណ្ឌ មហាអនុតំបន់មេគង្គ ៥) អាជ្ញាធរផ្លូវដែកថៃ ដើម្បីសិក្សាស្វែងយល់អំពីទម្រង់នៃការអភិវឌ្ឍកំពង់ផែស្ងួត ឡាត់ក្រាបាង (Lat Krabang ICD) ក្នុងក្របខណ្ឌភាពជាដៃគូរដ្ឋ-ឯកជន (PPP Framework) និង ៦) ការិយាល័យចំណតរថយន្តដឹកជញ្ជូនទំនិញរុំខ្លៅ (Rom Klao Trucking Terminal)។ ទន្ទឹមជាមួយគ្នានោះដែរ គណៈប្រតិភូ ក៏បានចុះទស្សនកិច្ចសិក្សានៅនឹងកន្លែងប្រតិបត្តិការជាក់ស្តែង ជាមួយប្រតិបត្តិករភស្តុភារកម្មធំៗនៅប្រទេសថៃរួមមាន៖ កំពង់ផែសមុទ្រឡែមឆាបាង ក្រុមហ៊ុន ESCO ប្រតិបត្តិករទីលានកុងតឺន័រនៅក្នុងផែស្ងួតឡាត់ក្រាក់បាង និងកំពង់ផែសមុទ្រឡែមឆាបាង និងសមាគមបញ្ជូនទំនិញថៃផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរដល់ភាគីពាក់ព័ន្ធថា៖ បេសកកម្មនៅក្នុងប្រទេសថៃលើកនេះ ពិតជាទទួលបានលទ្ធផល និងផ្លែផ្កាគួរជាទីគាប់ចិត្ត ជាពិសេសបានផ្តល់នូវចំណេះដឹង និងមេរៀនត្រូវរៀនសូត្រជាច្រើនពីប្រទេសថៃអំពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ដែលអាចជាពុទ្ធិ និងស្មារតីដល់មន្រ្តីជំនាញពាក់ព័ន្ធកម្ពុជា ដើម្បីយកទៅអនុវត្តនៅប្រទេសកម្ពុជា៕
គណ:ប្រតិភូក្រសួង វិស័យភស្តុភារកម្ម ចុះអនុស្សរណៈយោគយល់

Featured Posts

[Fresh News] - អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញវឌ្ឍនភាពនៃការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងអំពាវនាវពលរដ្ឋបន្ដគោរពច្បាប់ សំដៅកាត់បន្ថយគ្រោះថ្នាក់
[Fresh News] - មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ កម្ពុជាមានគម្រោងផ្លូវដែកសំខាន់ៗចំនួន៤ កំពុងស្ថិតក្នុងការសិក្សា !
[Fresh News] - ស្នងការខេត្តព្រះសីហនុ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រ២១៨ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
[Kampucheathmey] - ផ្លូវក្រាលកៅស៊ូប្រវែងជាង ៤ ពាន់ម៉ែត្រ ជាចំណងដៃថ្មី សម្រាប់ពលរដ្ឋនៅសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង
[Business Cambodia] - មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ បញ្ជាក់ថាគម្រោងរថភ្លើងទំនើប ៤ ប្រភេទកំពុងសិក្សាសម្រាប់ការសាងសង់
[CNC] - កម្ពុជា គ្រោងចំណាយ ៥៥០លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ចំនួន ៦គម្រោង នៅឆ្នាំនេះ
[Fresh News] - ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងអ្នកជំនាញផ្នែកចរាចរណ៍ពីររូប ជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
[Fresh News] - មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់២នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែកុម្ភៈម្សិលមិញ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90