• Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Rasmei Kampuchea Daily News] - ផ្លូវជាតិ​លេខ​៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ក្នុង​ស្រទាប់​គ្រឹះ ដប់​កន្លែង មាន​មួយកន្លែង មិន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស

2022-06-23 Go to the website published Rasmei Kampuchea Daily News
កោះកុង​: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៤៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស មន្ត្រី​ជំនាញ បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ ។​ ​ការចុះពិនិត្យ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ពិនិត្យមើល​គុណភាព និង​វឌ្ឍនភាព នៃ​ការសាងសង់​ថា តើ​ក្រុមហ៊ុន សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស អនុវត្តតាម​បទដ្ឋាន បច្ចេកទេស និង​សៀវភៅ​បន្ទុក ដែល​បានកំណត់​ដែរ ឬ​យ៉ាងណា ក៏ដូចជា ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ផ្ដល់​អនុសាសន៍​បន្ថែម ដល់​ភាគី​សាងសង់ ដែល​អាច​ធានា​ដល់ ការសាងសង់​ផ្លូវ បាន​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​។​ ​ថ្លែង​ក្នុង​បទ​សម្ភោ​សន៍​ជាមួយ ក្រុម​អ្នកសារព័ត៌មាន លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថាៈ ក្រសួង បានធ្វើ​តេស្ត​ស្រទាប់​គ្រឹះ និង​បាន​រកឃើញថា ក្នុង​ចំនួន​ដប់​កន្លែង មាន​មួយកន្លែង មិន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស និង​បាន​ណែ​នាំឱ្យ​ក្រុមហ៊ុន ពិនិត្យ​កែតម្រូវ​ឡើងវិញ លើ​ចំណុច​ខ្វះខាត ប៉ុន្តែ​ជារួម​ការសាងសង់ មានគុណ​ភាពល្អ អាច​ទទួលបាន​យកបាន​ហើយ គិត​រហូត​មកទល់ពេលនេះ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៤៨​នេះ សម្រេច​វឌ្ឍនភាព​ការងារ បាន​ចំនួន ៨%​ហើយ​។​ ​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថាៈ ក្រុមការងារ​បច្ចេកទេស​ក្រសួង នឹង​បន្ត​ចុះ​ត្រួតពិនិត្យ តាមដាន​ការសាងសង់​ផ្លូវ​នេះ ដើម្បី​ធានា​ឱ្យ​ការសាងសង់​ផ្លូវ​នេះ មានគុណ​ភាពរឹងមាំ ប្រកបដោយ​ស្តង់ដារ ដែល​បាន​ឯកភាពគ្នា រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​សាងសង់​។​ ​ទន្ទឹម​ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ស្នើឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យ​លទ្ធភាព​ពង្រីក ផ្លូវជាតិ​លេខ​៤៨ នៅ​ចំណុច​មួយចំនួន ប្រវែង ៤ គីឡូម៉ែត្រ កន្លះ ពីរ​គន្លង​ទៅ​បួន​គន្លង ហើយ​ក្រសួង បាន​យក​សំណូមពរ​នេះ ទៅ​ពិចារណា និង​បាន​ពិភាក្សា ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ដើម្បី​ស្វែងរក​ថវិកា មក​សាងសង់ តាម​សំណូមពរ​របស់​សម្ដេច​។​ ​សូម​ជម្រាបជូន​ថា គម្រោង​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨​នេះ គ្រោង​ប្រើ ថវិកា​សរុប ប្រមាណ ៦៥,១៤ លាន​ដុល្លារ​អាមេរិក ក្រោម​ឥណទាន​សម្បទាន ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​មូលនិធិ នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) រួមជាមួយ​ថវិកាបដិភាគ​របស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ និង​ប្រើ​រយៈពេល សាងសង់ ចំនួន ៣២ ខែ ដែល​គ្រោង​នឹង​បញ្ចប់ នៅ​ខែមិថុនា ឆ្នាំ​២០២៤​។​ ​ផ្លូវ​នេះ មាន​ប្រវែង​សរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ចំណុចប្រសព្វ ជាមួយ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៤១+៧៥០ ស្ថិត​ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល រហូតដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះ ផ្លូវ​មាន ២​គន្លង មាន​ប្រវែង ១២២,៩ គីឡូម៉ែត្រ និង​ទទឹង ១១ ម៉ែត្រ ផ្លូវ​មាន ៤​គន្លង មាន​ប្រវែង ២៥,១ គីឡូម៉ែត្រ និង​ទទឹង មាន​ចាប់ពី ១៨,៥ ម៉ែត្រ ដល់ ២១,៥ ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ៧ សង់ទីម៉ែត្រ និង​ក្រាល​បេតុង​សរសៃដែក កម្រាស់ ២៥ សង់ទីម៉ែត្រ (​ត្រង់​ផ្លូវ​ប្រសព្វ​) សាងសង់​ស្ពាន​ថ្មី ចំនួន ៤​កន្លែង មាន​ប្រវែង​សរុប ១១៣ ម៉ែត្រ និង​ដាក់លូ​មូល​បេតុង ១៤០ កន្លែង (​ថ្មី ១៥ កន្លែង និង​ពង្រីក ១២៥ កន្លែង​) និង​លូ​ប្រអប់ ១៥ កន្លែង (​ថ្មី ៣ កន្លែង និង​ពង្រីក ១២ កន្លែង​) រួមទាំង​ការងារ​បំពាក់​បរិក្ខារ សុវត្ថិភាព​ផ្លូវថ្នល់ និង​បរិក្ខារ ចរាចរណ៍​ផងដែរ​។ ផ្លូវ​នេះ មាន​ចំណុចប្រសព្វ ចំនួន ៥ កន្លែង ដែល​នឹងត្រូវ​ធ្វើការ​កែសម្រួល រួមមានៈ ចំណុចប្រសព្វ​ចំការ​ហ្លួង ចំណុចប្រសព្វ​ស្រែអំបិល ចំណុចប្រសព្វ​ផ្លូវបំបែក​ចូលទៅ គិរីសាគរ ចំណុចប្រសព្វ​ផ្លូវបំបែក ចូលទៅ​ទំនប់​វា​រី​អគ្គិសនី និង​ចំណុចប្រសព្វ​ផ្លូវបំបែក ចូលទៅ​ព្រលានយន្តហោះ ខេត្តកោះកុង​។ ផ្លូវ​នេះ​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​១០ ដែល​កំពុង ដំណើរការ​សាងសង់ និង​ត​ភ្ជាប់​ទៅ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន មកកាន់​តំបន់ឆ្នេរ​កម្ពុជា ដែល​ភ្ជាប់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ថៃ ត្រូវបាន​ចាត់ទុក​ជាស​រ​សៃ ឈាម​សេដ្ឋកិច្ច ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា ក្នុង​ការជួយ​សម្រួល​ដ​ល់​ការតភ្ជាប់​ទំនាក់ទំនង គមនាគមន៍ និង​ការធ្វើសមាហរណកម្ម ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស ជាពិសេស​កំពង់ផែ​ទឹក​ជ្រៅ នៅ​ក្រុងព្រះសីហនុ សំដៅ​រួមចំណែក​ក្នុងការ​ជំរុញ​ការដោះដូរ ពាណិជ្ជកម្ម វិនិយោគ និង​ការដឹកជញ្ជូន​ដំណាំ​កសិផល និង​កសិឧស្សាហកម្ម ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយ​តិច ហើយក៏​ជា​ផ្នែក​មួយ នៃ​ផ្លូវ​អាស៊ាន​ហាយវ៉េ ១២៣ (ASEAN Highway 123) និង​ជា​របៀង​មាត់សមុទ្រ​ខាងត្បូង របស់​មហា​អនុតំបន់​មេគង្គ GMS (R10) ផងដែរ​។​ ​បន្ថែម​ពីលើ​នេះ ផ្លូវ​នេះ នឹង​ជួយ​ជំរុញ​បន្ថែម សក្តានុពល​តំបន់​ទេសចរណ៍ នៅក្នុង​ខេត្តកោះកុង ក៏ដូចជា តំបន់​ទេសចរណ៍ គិរីសាគរ ដែលជា​គោលដៅ​ទេសចរណ៍ ដ៏​សំខាន់​មួយ នៅ​ភាគ​និរតី​កម្ពុជា និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​តំបន់​ជាប់​ព្រំប្រទល់ ជាមួយ​ប្រទេសជិតខាង និង​រំពឹងថា នឹង​រួមចំណែក ក្នុងការ​ទាក់ទាញ​វិនិយោគិន និង​ជំរុញ​ការនាំចេញ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន​៤ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​នេះ រួមមាន តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ួ​យ ឆេង តំបន់​សេដ្ឋកិច្ច​ពិសេស គិរីសាគរ​កោះកុង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​រតនា​៕
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវ​ជាតិ​លេខ​៤៨

Featured Posts

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន China Railway 16th Bureau Group Co., Ltd. ដឹកនាំដោយលោក Huang Ye នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា
វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារបរិស្ថាន និងសង្គម (Safeguards) និងយេនឌ័រ (Gender) សម្រាប់ការងារសាងសង់បណ្តាញលូខ្នែង ខ្នែងរង និងតំណភ្ជាប់តាមផ្ទះ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្នុងក្រុងសៀមរាប
[CEN] - គម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន ទឹកប្រាក់ជាង ៤៣០លានដុល្លារ ផ្ដោតទៅលើការអភិវឌ្ឍសមត្ថភាពចំណតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ
[ENN] - គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន៣៥,៨%ហើយ
[Fresh News] - សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលបើកបររថយន្ត ! ស្លាប់៤នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញ
::: ផ្លាកសញ្ញាគ្រោះថ្នាក់ ៖ “ ផ្លូវកោងគ្រោះថ្នាក់ (កោងទៅស្តាំហើយទៅឆ្វេង) ” | “ ផ្លូវកោងគ្រោះថ្នាក់ (កោងទៅឆ្វេងហើយទៅស្តាំ) ” | " ផ្លូវកោងបត់បែន "
មុនពេលបើកបរ តើអ្នកបើកបរយានយន្តគ្រប់រូបត្រូវធ្វើដូចម្តេចខ្លះ?
[The Mirror News] - រដ្ឋមន្ត្រីក្រសួងសាធារណការលើកឡើងពីការរីកចម្រើននៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជាដល់គណៈប្រតិភូធនាគារពិភពលោក

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90