Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Fresh News] - ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ផ្ដល់អនុសាសន៍១០ចំណុច សម្រាប់ក្រសួងសាធារណការបន្តអនុវត្តឱ្យមានប្រសិទ្ធភាព សម្រាប់ឆ្នាំ២០២២
2022-01-28
Go to the website published Fresh News
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ នូវអនុសាសន៍ណែនាំសំខាន់ៗចំនួន១០ចំណុច សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ នៅក្នុងឆ្នាំ២០២២នេះ។ ពិធីបិទសន្និបាតបូកសរុបការងារនេះបានធ្វើឡើងនៅទីស្តីការក្រសួង នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរួមទៀត។ អនុសាសន៍ណែនាំសំខាន់ទាំង១០ចំណុច របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រួមមាន៖ * ទី១៖ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវផែនការសកម្មភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលស្ថិតក្នុងសសរស្តម្ភទី២ នៃក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះមានជាអាទិ៍៖ សហការជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់នូវផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីកកម្ពុជា ជំរុញការសម្រួលដល់ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន សំដៅសម្រួលពាណិជ្ជកម្ម និងទេសចរឆ្លងកាត់ ព្រមទាំងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកថៃ, ប៉ោយប៉ែត-អារញ្ញ ប្រាថេត, ស្ទឹងបត់-បានណងអៀង និងព្រៃវល្លឺ-ប៊ិញហៀប និងបណ្តាផ្លូវសំខាន់ៗឱ្យចប់សព្វគ្រប់។ បន្តស្តារ និងពង្រឹងគុណភាពផ្លូវជាតិសំខាន់ៗដូចជា៖ ធ្វើឱ្យប្រសើរ ឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣១, ផ្លូវលេខ៣៣, ផ្លូវលេខ៤១, ផ្លូវលេខ ៤៨, ផ្លូវលេខ ៥០ (កំពង់ឆ្នាំង-កំពង់ធំ), ផ្លូវលេខ ៥០សេ (ផ្សារក្រោមនៃផ្លូវជាតិលេខ៥ ទៅភូមិរការនៃផ្លូវជាតិលេខ ៦), ផ្លូវលេខ ៧១ សេ (ក្រុងសួង-ចំការលើ), ផ្លូវជាតិលេខ៧ ស្តន់-កំពង់ចាម, ផ្លូវកំពង់ចាម-ត្រពាំងផ្លុង, ផ្លូវតភ្ជាប់បាត់ដំបង-សៀមរាប និង ផែនការសកម្មភាពដទៃទៀត។ * ទី២៖ បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការសាងសង់មានជាអាទិ៍៖ គម្រោងផ្លូវក្រវាត់ក្រុងទី៣, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) និង (ធ្លាម្អម-បាត់ដំបង), គម្រោងផ្លូវជាតិលេខ១០, គម្រោងផ្លូវជាតិលេខ ២ និងលេខ២២, គម្រោងកំណាត់ផ្លូវជាតិលេខ ៧ (ត្បូងឃ្មុំ-ក្រចេះ) និងបណ្តាផ្លូវជាតិសំខាន់ៗផ្សេងទៀត។ បន្តផ្តោតការយកចិត្តទុកដាក់លើគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធដោយត្រូវទទួលយកតែគម្រោងណា ដែលបានសាងសង់ត្រឹមត្រូវតាមស្តង់ដា និងស្របតាមលក្ខណៈបច្ចេកទេស។ * ទី៣៖ បន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងផ្លូវទឹក និងបន្តជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីទឹក កខ្វក់ និងប្រព័ន្ធលូ រួមទាំងបទដ្ឋានបច្ចេកទេសក្នុងការសាងសង់, ជួសជុលថែទាំ និងប្រតិបត្តិការទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងបន្តជំរុញបញ្ចប់ ការតភ្ជាប់តំណប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង ពីលំនៅឋានប្រជាជន និងទីតាំងអាជីវកម្មមកកាន់ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀងសាធារណៈ។ ត្រូវបន្តកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅជំរុញការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ នៅតាមបណ្តាផ្លូវជាតិសំខាន់ៗ និងផ្លូវក្នុងទីប្រជុំជនពិសេស ការរៀបចំស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយចម្រុះទឹកកខ្វក់ ទីលានកប់កាកសំណល់ និងសំរាមនៅបណ្តាខេត្តសំខាន់ៗ និងតាមតំបន់មាត់សមុទ្រ។ * ទី៤៖ តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី, បន្តជំរុញការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដែលមានស្រាប់សំដៅឱ្យក្លាយទៅជាផ្លូវ ដែកល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ និងពីរាជធានីភ្នំពេញទៅប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាប និង បន្តឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាមព្រមទាំងជំរុញដំណើរការស្តារ និង លើកកម្រិតសមត្ថភាពប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែកឱ្យមានចលនារស់រវើក និងប្រកបដោយប្រសិទ្ធភាព។ * ទី៥៖ បន្តជំរុញបញ្ចប់ការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវដែក និងចំណុចឆ្លងកាត់រវាងផ្លូវដែក និងផ្លូវថ្នល់ ដើម្បីគ្រប់គ្រងដីចំណីផ្លូវដែកឱ្យមានប្រសិទ្ធភាព និង បញ្ចៀសការទន្ទ្រានកាន់កាប់នានា និងបន្តសហការជាមួយក្រសួងរៀបចំដែនដី, នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញការចុះបញ្ជីដីកម្មសិទ្ធិស្ថានីយរថភ្លើងដែល នៅសេសសល់។ * ទី៦៖ បន្តជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយ និងជំរុញប្រតិបត្តិការ ដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងការធ្វើអាជីវកម្មកំពង់ផែឱ្យកាន់តែល្អប្រសើរឡើង រួមទាំងបន្តជំរុញបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត គណៈកម្មាធិការជាតិ ឆ្លើយតបនឹងការកំពប់ប្រេងផងដែរ។ * ទី៧៖ បន្តយកចិត្តទុកដាក់លើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក លើទូរស័ព្ទដៃ និងបន្តជំរុញការអភិវឌ្ឍកម្មវិធី (APP) តាមដានគ្រប់គ្រងព័ត៌មាន, ប្រវត្តិមធ្យោបាយ, វឌ្ឍនភាព និងការវាយតម្លៃលើការអនុវត្តគម្រោងចាប់តាំងពីពេល បើកការដ្ឋានសាងសង់រហូតដល់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ * ទី៨៖ ខិតខំបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដើម្បីពន្លឿនការរៀបចំគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន និងឡូជីស្ទីក ដែលជាតម្រូវការទៅតាមលក្ខខណ្ឌនៃសកលភាវូបនីយកម្ម និងសមាហរណកម្មផ្ទៃក្នុងប្រទេស និង ក្នុងតំបន់។ * ទី៩៖ បន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សថ្នាក់ឧត្តមសិក្សា និងវគ្គជំនាញបច្ចេកទេសសាធារណការ និងដឹកជញ្ជូន និងឡូជីស្ទីកតាមរយៈវិទ្យា ស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន រួមទាំងការពង្រឹងសមត្ថភាពផ្នែកពិសោធន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមមន្ទីរពិសោធន៍សំណង់ និងសាធារណការ ជាដើម។ *ទី១០៖ បន្តលើកកម្ពស់គុណភាពនៃការផ្តល់សេវាឱ្យបានល្អប្រសើរជូនប្រជាជន និងរុញសេវាសាធារណៈឱ្យកាន់តែខិតទៅជិតប្រជាជន ព្រមទាំងបន្តដាក់ចេញនិង អនុវត្តប្រព័ន្ធស្វ័យ-ប្រវត្តិកម្មសម្រាប់ផ្តល់សេវាសាធារណៈថ្មីៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន បានបន្ថែមថាក្នុងបរិការណ៍ដែលកម្ពុជា និងបណ្តាប្រទេសនៅជុំវិញសកលលោក បាននិងកំពុងបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលពិតជាមានតម្រូវការចាំបាច់ក្នុងការផ្តោតការយកចិត្តទុកដាក់ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធទន់ និងវិស័យឡូជីស្ទីក ដើម្បីចូលរួមកាត់បន្ថយថ្លៃដើម សំដៅធានាឱ្យបាននូវភាព ប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ, ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក, ចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មមូលដ្ឋាន សេដ្ឋកិច្ច និងចាប់យកកាលានុវត្តថ្មីៗ ដែលកើតចេញពីនិន្នាការបច្ចុប្បន្ន ដូចជាការបំលាស់ទីតាំងរោងចក្រពីប្រទេសនៅក្នុងតំបន់ជាដើម។ លោកបានបន្ថែមថា បើទោះបីជាកម្ពុជាសម្រេចបានវឌ្ឍនភាពល្អប្រសើរមួយចំនួនក៏ដោយ តែវិបត្តិនៃជំងឺកូវីដ១៩ បានបង្អាក់ដំណើរការការងារសំខាន់ៗខ្លះពិសេសបាន ធ្វើឱ្យគម្រោងសំខាន់ៗមួយចំនួននៅមិនទាន់អាចសម្រេចបានតាមការគ្រោងទុកក៏ដោយ សូមក្រសួងសាធារណការ ខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារ មួយចំនួនទៀត ដែលមានសារៈសំខាន់ ជាយុទ្ធសាស្រ្តសម្រាប់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យចប់សព្វគ្រប់និងទាន់ពេល។ ជាមួយនោះលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ក៏បានគាំទ្រពេញទំហឹងចំពោះទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងបានបង្ហាញជំនឿយ៉ាងមុតមាំថា ជាមួយនឹងស្មារតីទទួលខុសត្រូវរួមគ្នា និងភាពជាធ្លុងមួយក្នុងការបំពេញការងាររបស់ថ្នាក់-ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង សាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងបុរេសកម្មរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទិសដៅការងារសម្រាប់ឆ្នាំ២០២២ នេះនឹងទទួលបានលទ្ធផលគួរជាទីមោទនៈផងដែរ៕
ពីធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90