• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

2022-01-28 Go to the website published MPWT
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធចំនួន ៣៣០ នាក់ នៅសាលប្រជុំធំ និង មានមន្ត្រីរាជការតាមបណ្ដាអគ្គនាយកដ្ឋានចំនួន២៣៥ នាក់ នៅតាមសាលប្រជុំនានានៅទីស្តីការ ក្រសួង។ ថ្លែងក្នុងរបាយការណ៍គោរពជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងអង្គពិធីទាំងមូលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអំពី លទ្ធផលនៃកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់លើចំណុចខ្លាំង ចំណុចខ្សាយ បញ្ហាប្រឈម សំណូមពរ និង ដំណោះស្រាយ ដែលបានលើកឡើងនៅក្នុងបទអន្តរាគមន៍នៃសន្និបាតដែលបានប្រព្រឹត្តទៅអស់ពេល រយៈ២ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់២៨ ខែមករា ឆ្នាំ២០២២ និងលទ្ធផលសំខាន់ៗសម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូនក្នុងឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២។ ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗដូចតទៅ៖ ការងារដឹក ជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ការងារកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ការងារកំពង់ផែស្វយ័តភ្នំពេញ ការងារដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និង រដ្ឋបាលកំពង់ផែ ការងារផ្លូវដែក ការងារភស្តុភារកម្ម ការងារផ្លូវថ្នល់និងគ្រប់គ្រងបច្ចេកទេស ការកសាង ផ្លូវល្បឿនលឿន (Expressway) និងផ្លូវក្រវាត់ក្រុង។ ទាក់ទងនឹងគម្រោងសាងសង់បណ្តាញផ្លូវជាតិសំខាន់ៗ ដែលកំពុងដំណើរការសាងសង់ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន គម្រោង ហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសជប៉ុន គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយ ប្រទេសកូរ៉េខាងត្បូង គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារពិភពលោក (WB) និងគម្រោងហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយប្រទេសថៃ។ ទាក់ទងនឹងការសាងសង់ស្ពានធំៗ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ការសាងសង់ ស្ពានឆ្លងទន្លេមេគង្គ ស្ពានភ្ជាប់និស្ស័យ(ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង១ ១៣១ ម៉ែត្រ ការបញ្ចប់ការសាងសង់ ស្ពានចំនួន០៧កន្លែង ក្នុងនោះ៖ ផ្លូវជាតិលេខ៧៣ ចំនួន០៥កន្លែង ក្នុងខេត្តក្រចេះ និងផ្លូវជាតិលេខ១១ ចំនួន០២កន្លែង ក្នុងខេត្តព្រៃវែង (ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន)។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនផងដែរអំពីគម្រោងត្រៀមសម្ពោធបើកការដ្ឋានសាងសង់ដូចជា៖ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន គម្រោងហិរញ្ញប្បទាន សហប្រតិបត្តិការជាមួយប្រទេសជប៉ុន គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសកូរ៉េ គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យន្តការត្រួតពិនិត្យ ការបំពាក់គ្រឿងចក្រ និងសម្ភារៈបច្ចេកទេស និងការងារគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ការងារវិមជ្ឈការនិងវិសហមជ្ឈការ ការសាងសង់អគាររដ្ឋបាលថ្មី នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ការងារបណ្តុះបណ្តាលនៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ការងារអភិវឌ្ឍកម្មវិធីព័ត៌ មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ ការងារផលិត ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និងការងារភាពជាដៃគូក្នុងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិ ការអន្តរជាតិផងដែរ។ ដោយឡែក ទាក់ទងនឹងទិសដៅការងារអនុវត្តន៍ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតឧបនាយករដ្ឋមន្រ្តី និងអង្គសន្និបាតអំពីការងារត្រៀមនិងអនុវត្តបន្តសម្រាប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាព ចរាចរណ៍ ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរួមមានការងារកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ និងការងារកំពង់ផែស្វយ័តភ្នំពេញ ការងារដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងរដ្ឋ បាលកំពង់ផែ ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ ការងារត្រៀម រៀបចំបន្តក្នុងវិស័យភស្តុភារកម្ម ការងារត្រៀមរៀបចំបន្តសម្រាប់វិស័យទឹកកខ្វក់ ការត្រៀមអនុវត្តបន្ត សម្រាប់ការងារវិមជ្ឈការ និងវិសហមជ្ឈការ ការងារគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្ត ការងារត្រៀមអនុវត្តបន្តសម្រាប់វិទ្យាស្ថានបណ្តុះបណ្តាល ការងារត្រៀមអនុវត្តបន្តសម្រាប់ការងារបច្ចេក វិទ្យាព័ត៌មាន(IT) និងទំនាក់ទំនងសាធារណៈ(PR) និងការងារត្រៀមអនុវត្តបន្តសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូ។ ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីបញ្ហាប្រឈមចំពោះមុខរបស់ក្រសួងផងដែរ ដែលក្នុងនោះរួមមាន៖ បញ្ហាខ្វះមន្ត្រីជំនាញផ្នែកព័ត៌មានវិទ្យា(IT) ដើម្បីឆ្លើយតបទៅនឹងតម្រូវការអនុវត្ត ការងារធ្វើសវនកម្មផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT Audit) នៅតាមនាយកដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទ ហិរញ្ញប្បទានមានកម្រិតសម្រាប់ការគាំទ្រ(ផ្នែកទន់) និងការកសាងសមត្ថភាពមន្រ្តី ក្នុងដំណើរការអនុវត្ត និងកសាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង និងការចូលរួម កសាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះផងដែរ ថ្លែងក្នុងពិធីបិទសន្និបាតនាឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាស ដ៏ប្រពៃនៃឆ្នាំ២០២២នេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំនូវ សន្និបាតនេះឡើង ជាវេទិកាមួយមិនត្រឹមតែសម្រាប់បូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបានក្នុងឆ្នាំ២០២១ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាស មួយសម្រាប់កំណត់ ទិសដៅ និងផែនការការងារក្នុងរយៈពេលមួយឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ក្នុងការអនុវត្តនូវគោលនយោ បាយយុទ្ធសាស្រ្ត នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃអាណត្តិរដ្ឋសភាជាតិ ដើម្បីសម្រេចបាននូវ គោលដៅនៃវិស័យសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានសម្តែងនូវមោទនភាពផងដែរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលបានលេចចេញជារូបរាងឡើង នៅក្នុងវិស័យសាធារណការដឹកជញ្ជូន និងភស្តុភារកម្ម និងបាន សម្តែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឯកឧត្តម និងលោកជំទាវជាថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួង សាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញានិងស្មារតី នៅក្នុងឆ្នាំ២០២១កន្លងទៅ។ ជាងនេះទៅទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បាន លើកឡើងនូវវិធានការមួយចំនួនរួមមាន៖ ជំរុញការរៀបចំបញ្ចប់ និងអនុម័តផែនការមេតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនពហុមធ្យាបាយ និងភស្តុភារកម្មជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខិតខំជំរុញបន្តក្នុង ការរៀបចំគោលនយោបាយ និងផែនការសកម្មភាពក្នុងការអនុវត្តការប្រើប្រាស់យានយន្តអគ្គិសនី បន្តកិច្ច សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅជំរុញការកសាង និងការអនុវត្តផែនការមេ អភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធបណ្តាញលូ ការសាងសង់ស្ថានីយចម្រោះនិង/ឬប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានកប់កាក សំណល់ ភក់ និងសម្រាម រៀបចំនិយាមការបច្ចេកទេសសម្រាប់គ្រប់ប្រភេទផ្លូវថ្នល់ និងផ្លូវដែកឱ្យបាន ច្បាស់លាស់ បន្តយកចិត្តទុកដាក់ និងជំរុញការកសាងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក្នុងទីក្រុងនៅតាម រាជធានី-ខេត្ត ក្រុង-ស្រុក និងទីប្រជុំជនធំៗ បន្តយកចិត្តទុកដាក់ខ្ពស់ផ្តល់សេវាឱ្យបានល្អប្រសើរជូន ប្រជាពលរដ្ឋ និងរុញសេវាឱ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋ និងវិធានការណែនាំជាច្រើនទៀតផងដែរ៕
ពីធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន

Featured Posts

ឯកឧត្តមអគ្គនាយក សួន ភារិទ្ធ ជួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ីតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិភាក្សាអំពីសំណើគម្រោងជំនួយបច្ចេកទេសក្នុងការរៀបចំគោលការណ៍ណែនាំបទដ្ឋានបច្ចេកទេស
[PNN] - ក្រសួងសាធារណការ៖ តើផ្លាកលេខទម្រង់ខ្លី អាចស្នើប្តូរយកផ្លាកលេខទម្រង់វែងបានដែរឬទេ?
[ក្រសួងព័ត៌មាន] - ឯកឧត្តមរដ្ឋលេខាធិការ ស៊ុយ សាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម សន្តិបណ្ឌិត ឌុល គឿន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកណ្ដាល នីតិកាលទី៦ នៃរដ្ឋសភា
[Rasmei Kampuchea Daily News] - ​ទីប្រឹក្សា​សម្ដេច​តេ​ជោ​ហ៊ុន សែន ចុះ​ពិនិត្យ​ការកែលម្អ​ផ្លូវ ១​ខ្សែ ប្រវែង ២.៥០០ ម៉ែត្រ នៅ​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​
ឯកឧត្តមរដ្ឋលេខាធិការ ស៊ុយ សាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម សន្តិបណ្ឌិត ឌុល គឿន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកណ្ដាល នីតិកាលទី៦ នៃរដ្ឋសភា
[ក្រសួងព័ត៌មាន] - ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៦.៨ គីឡូម៉ែត ដែលតភ្ជាប់ពីឃុំតាអុង ទៅឃុំជយោ ស្រុកចំការលើ
::: តើផ្លាកលេខទម្រង់ខ្លី អាចស្នើប្តូរយកផ្លាកលេខទម្រង់វែងបានដែរឬទេ?
[គណបក្សប្រជាជនកម្ពុជា] - សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវ ១០គីឡូម៉ែត្រ ក្នុងស្រុកសំបូរ, អភិបាលខេត្តក្រចេះ៖ សមិទ្ធផលនានា កើតចេញពីកត្តាសន្តិភាព

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2022 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90