• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប បញ្ចប់ការសាងសង់ជាស្ថាពរ, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាត់ទុកផ្លូវ ៣៨ខ្សែ ជាការលើកកម្ពស់កិត្តិនាមក្រុងអង្គរ (Video inside)

2022-01-22 Go to the website published Fresh News
(សៀមរាប)៖ ផ្លូវទាំង ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២០នោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ បច្ចុប្បន្នក្រុមការងារសាងសង់កំពុងសាងសង់បង្ហើយលើការងារសាធារណការដូចជា ចិញ្ចើមផ្លូវ ការរៀបចំសួន បំពាក់ភ្លើងបំភ្លឺផ្លូវ និងកាមេរាសុវត្ថិភាពជាដើម។ ក្រុងសៀមរាប ជាក្រុងទេសចរណ៍វប្បធម៌ដ៏ល្បាញល្បីរបស់កម្ពុជា និងបានសាយភាយកិត្តិនាមពាសពេញពិភពលោក។ ដើម្បីរួមចំណែកឱ្យទីក្រុងមួយនេះកាន់តែស្រង់បំព្រង និងក្លាយជាទីកន្លែងកាន់តែមនោរម្យសម្រាប់អ្នកទេសចរណ៍ថែមទៀតនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះសិក្សាលំអិតលើការកែលម្អ និងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងមួយនេះ។ ក្រោយពេលសិក្សារួចរាល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាបទទួលបានការអនុញ្ញាតឱ្យសាងសង់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយប្រើកញ្ចប់ថវិកាជាតិដោយផ្ទាល់តែម្តងប្រមាណជា ១៥០លានដុល្លារអាមេរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវសរុបប្រមាណ ៣៨ខ្សែ និងការកែលម្អស្ទឹងសៀមរាបផងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ការសាងសង់ផ្លូវទាំង៣៨ខ្សែ និងការកែលម្អស្ទឹងសៀមរាប គ្រប់គ្រងដោយក្រសួងចំនួន៣ គឺក្រសួងការពារជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន មានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាអនុប្រធាន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍។ គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន ៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល និងសម្រេចការងារឱ្យបានទាន់ពេលវេលា។ កិច្ចការសាងសង់ផ្លូវទាំង៣៨ខ្សែ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារសាងសង់ ហើយបានប្រឹងប្រែងសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីសម្រេចឱ្យបានតាមការគ្រោងទុកដោយប្រើរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ បន្ថែមពីលើនោះ សម្តេចពិជ័យសេនា ទៀ បាញ់, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែបានចុះពិនិត្យដំណើរការសាងសង់ជាប់ជាប្រចាំ ដើម្បីធានាថា ការសាងសង់ប្រព្រឹត្តទៅតាមគ្រោងទុក និងធានាបាននូវគុណភាពសំណង់។ ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មានពេលចុះពិនិត្យដំណើរការសាងសង់ផ្លូវ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប រួមមានការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ (AC) ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត បានបញ្ចប់ការសាងសង់១០០ភាគរយ តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ បច្ចុប្បន្ននៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ។ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥,០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន ២០ទីតាំង ការងារដាំដើមឈើចំនួន ៣,១២៥ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ជាលទ្ធផលសម្រេចបាន ៧២,៧៤ភាគរយ។ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការស្ថាបនាផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប គឺជាចំណងដៃដ៏ពិសិដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ លោកបន្ថែមថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។] លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងផងដែរថា ជាមួយការស្ថាបនាផ្លូវនេះ ក្រសួងក៏បានរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ដ៏ធំ ដែលសមត្ថភាពខ្ពស់ក្នុងការចម្រោះទឹកកខ្វក់។ ទន្ទឹមជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រជាពលរដ្ឋតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីតាមផ្ទះចំនួន ១២,២៩៩តំណជាមួយប្រព័ន្ធលូមេរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយឥតគិតថ្លៃ ដើម្បីជាចំណងដៃដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប ដែលគិតរហូតមកទល់ពេលនេះការតភ្ជាប់នេះសម្រេចបានប្រមាណ ៥០ភាគរយហើយ។ សូមរំលឹកថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៦.៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង ១៤៩,២១៦,៥៩៥ ដុល្លារអាមេរិក។ ក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨ខ្សែ។ ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣១.៧៧គីឡូម៉ែត្រ, ២) ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ (AC) ពីលើកម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦ គីឡូម៉ែត្រ, ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ (AC) ពីលើកម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១៣.៧៣គីឡូម៉ែត្រ, ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប ៥០.៨៦គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩គីឡូម៉ែត្រផងដែរ។ ដោយឡែកការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប ២៤៨.៧២គីឡូម៉ែត្រ ការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប ១៤៧គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកកខ្វក់មានប្រវែង ១០១.៧១គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខាផ្លូវថ្នល់រួមមាន៖ ការងារបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ៕
ផ្លូវ៣៨ខ្សែ ​ក្នុងក្រុងសៀមរាប ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

ផ្លូវខេត្តលេខ៣១២ នឹងបើកការដ្ឋានថ្ងៃទី០៩ ខណៈដែល ផ្លូវជាតិលេខ២៣ នឹងបើកការដ្ឋានថ្ងៃទី១៥ ខែមិថុនានេះហើយ
អនុក្រឹត្យ ស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ
ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានចាប់ផ្តើមហើយ បន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីខែមេសា ដោយរំពឹងថានឹងបញ្ចប់ការសិក្សានាចុងខែវិច្ឆិកាខាងមុខ
[Fresh News] - អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៣១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣
[Khmer Press] - រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការកែសម្រួល ការបញ្ចៀសចរាចរ យានយន្ដគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្ដិការណ៍ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម
[PNN] - ម៉ូតូ​ធំដែល​ចង់ធ្វើ​ដំណើរលើផ្លូវល្បឿនលឿន​ ត្រូវ​ស្នើ​សុំការអនុញ្ញាតពីក្រសួង​សាធារណការ
[PNN] - នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវឡើងទៅកាន់កំពូលភ្នំជុំរីករាយ ដើម្បីបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ
[PNN] - រដ្ឋបាលរាជធានីភ្នំពេញ៖ ការសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា តាមផែនការគម្រោង នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90