• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត បង្កើនវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបន្ថែមទៀត

2021-12-23 Go to the website published ក្រសួងព័ត៌មាន
កំពង់ចាម ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១--សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានណែនាំដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ឱ្យបង្កើនវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបន្ថែមទៀតតាមទិសដៅការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យកាន់តែម៉ឺងម៉ាត់ដាច់ខាត ប្រកបដោយតម្លាភាព បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ និង បទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាពឱ្យបានទូលំទូលាយដល់ គ្រប់វេទិកា និងគ្រប់មូលដ្ឋាន។ ការណែនាំរបស់សម្ដេចក្រឡាហោមនេះ ក្នុងទិវាអន្តរជាតិរម្លឹកដល់ជន រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ ដែលបានធ្វើឡើង នៅខេត្តកំពង់ ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ សម្តេចក្រឡាហោម ស ខេង បានជំរុញដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្តបន្ដយកចិត្តទុកដាក់បង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ និងត្រូវចុះតាមរាជធានី-ខេត្តដើម្បីជួយជំរុញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យមានវឌ្ឍនភាព ។ សម្ដេចក្រឡាហោមបានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយជនរងគ្រោះ និងសាច់ញាតិទាំងឡាយដែលបានរងគ្រោះថ្នាក់បាត់បង់ជីវិត ក្នុងពេលធ្វើចរាចរណ៍កន្លងមក និងបានបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ សូមបានជួបប្រទះតែសុគតិភព និងបានសម្ដែងនូវការសាកសួរសុខទុក្ខដល់ជនរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងសូមប្រសិទ្ធពរឆាប់បានជាសះស្បើយ និងវិលមកកាន់ជីវភាពរស់នៅជាធម្មតាឡើងវិញ។ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោមបានគូសបញ្ជាក់ពីលទ្ធផលល្អប្រសើរនៃការទប់ស្កាត់ និងកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលកើតចេញពីការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍វិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់សមត្ថកិច្ចពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មសព្វបែបយ៉ាងរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីឈ្លាសវៃទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។ សម្ដេច ក្រឡាហោមបានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យកលក្ខណៈសម្បត្តិ មួយក្នុងចំណោមលក្ខណៈសម្បត្តិ៧ចំណុច នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព គឺជាភូមិ ឃុំ សង្កាត់ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ដោយចាត់ទុកគ្រោះថ្នាក់ ចរាចរណ៍ស្ថិតក្នុងចង្កោមបញ្ហាជាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានា ឱ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពល្អប្រសើរ ជីវភាពរុងរឿង និងសុខដុម រម្យនា។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា នៅក្នុងឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបាន ថយចុះចំនួន ៩៤២ លើក ស្មើនឹង២៣ភាគរយ អ្នកស្លាប់ បានថយចុះចំនួន៣៣៥នាក់ ស្មើនឹង១៧ភាគរយ អ្នករបួសថយចុះចំនួន១៤៥៥នាក់ ស្មើនឹង២៤ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៩។ ដោយ ឡែក ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ គ្រោះថ្នាក់ ចរាចរណ៍ថយចុះចំនួន៥៣៣លើក ស្មើនឹង១៨ភាគរយ អ្នកស្លាប់ថយចុះចំនួន១៦២ នាក់ ស្មើនឹង១១ភាគរយ អ្នករបួសថយចុះចំនួន១១២០នាក់ ស្មើនឹង២៦ភាគរយ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ ធ្វើឱ្យខេត្តកំពង់ចាមមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ ទាំង ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់ជាបណ្តើរៗ។ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួមថែមទៀតក្នុងការគោរពអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរម្យនាក្នុងគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងរួមគ្នាលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិផងដែរ។ សម្តេចក្រឡាហោមបានថ្លែងការកោតសរសើរដល់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ដែលបានរៀបចំទិវារំលឹកជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦ ប្រព្រឹត្តទៅបានជោគជ័យជាមួយនឹងការអនុវត្តតាមវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ យ៉ាងហ្មត់ចត់៕
ទិវាអន្តរជាតិរំលឹកដល់ជនរងដោយគ្រោះថ្នាក់ចរាចរណ៍

Featured Posts

ការចុះជួសជុលថែទាំលើកំណាត់ផ្លូវជាតិ ដោយគូសគំនូស ដាំបង្គោលសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ ពិនិត្យដីគ្រឹះ(Test Sand Cone) ស្តារប្រព័ន្ធលូ និងលុបសំបុកមាន់ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញឆ្លងកាត់
[Fresh News] - ឯកឧត្ដម ស៊ុន ចាន់ថុល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន ​សាមហ៊ឹង
::: សិទ្ធិអាទិភាពផ្លូវប្រសព្វត្រង់ផ្លូវខ្វែងប៉ុនគ្នា គ្មានផ្លាកសញ្ញាសម្គាល់ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន?
សារលិខិតចូលរួមរំលែកមរណទុក្ខ គោរពជូន ឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារញាតិមិត្ត ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ ចំពោះការបាត់បង់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាឧត្តមភរិយា និងជាប្អូនបង្កើត ប្អូនថ្លៃ ជាមាតា មាតាក្មេក និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត
[Fresh News] - ក្រសួងសាធារណការ​ បើកកិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨
កិច្ចប្រជុំបើកវគ្គសវនកម្មដោយអាជ្ញាធរសវនកម្មជាតិ ស្តីពីការចុះប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការសវនកម្ម និងធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងធ្វើសវនកម្មលើកិច្ចប្រតិបត្តិការក្រោមប្រធានបទ “ការគ្រប់គ្រង ការតាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់" សម្រាប់ការិយបរិច្ឆេទ ២០២២
កិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨”
កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្ន និងដំណើរការរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទាន ឥណទានរបស់ធនាគារពិភពលោក (World Bank)

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90