• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CEN] - អគ្គនាយក ឈួន វ៉ន់ ៖ កម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "ការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូន ផ្លូវគោក"

2021-12-23 Go to the website published CEN
ភ្នំពេញ ៖ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ “ការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ផងដែរថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ។កម្មវិធីនេះ គឺជាកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការដាក់ដំណើរការជា ផ្លូវការក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពសមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទៅកាន់ប្រជា ពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះផ្ដល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងផ្សារភ្ជាប់ទំនាក់ ទំនងជាមួយបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពជិតស្និទ្ធ តាមរយៈការបកស្រាយសំណួរដែលបានធ្វើ ការខមិន(Comment) សួរពាក់ព័ន្ធនឹងប្រធានបទរបស់វាគ្មិនកិត្តិយស ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង ក៏ដូចជាជំរុញការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ថ្លែងក្នុងមតិស្វាគមន៍នាពេលចាប់ផ្តើមកម្មវិធី ឯកឧត្តមអគ្គនាយក បានលើកឡើងនូវអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការធ្វើឱ្យប្រសើរឡើងដល់ការបម្រើសេវាជូនបង ប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ស្របទៅតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៖ “ជាមន្រ្តីបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តទេ” និងការជំរុញឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ជាពិសេសស្របទៅនឹងបច្ចុប្បន្នភាពនៃបដិវត្តន៍ ឧស្សាហកម្ម ៤.០ ដើម្បីគាំទ្រដល់ការផ្តល់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកឱ្យកាន់តែមានភាព ងាយស្រួល ចៀសវាងការប្រើប្រាស់សេវាក្រៅផ្លូវការនាំឱ្យខាតទាំងពេលវេលា និងចំណាយថវិកាបន្ថែម ទៀតផងដែរ។ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលាលើកជាសំណួរ ក៏ដូចជាចម្ងល់ផ្សេងៗ និងទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ចប់ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា យកយានយន្តរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ ចៀសវាងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បើកបរយានយន្តឱ្យស្របទៅតាមប្រភេទបណ្ណបើកបរ ប្តូរបណ្ណបើកបរពេលផុតសុពលភាព មានឯកសារលិខិតបទដ្ឋានគតិយុត្តិដែលច្បាប់តម្រូវ និងយកភ្ជាប់ជាមួយរថយន្តគ្រប់ពេលធ្វើចរាចរណ៍ ជាពិសេសពេលមកទទួលសេវានៅមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង ក៍ដូចជាស្ថាប័នថ្នាក់ក្រោមជាតិ ចៀសវាងការប្រើប្រាស់សេវាក្រៅផ្លូវការដែលនាំឱ្យខាតបង់ទាំងថវិកា និងពេលវេលាផងដែរ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមអគ្គនាយក បានជម្រាបជូនលេខទូរសព្ទទំនាក់ទំនងដែលមានលេខ ១២៧៥ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានអំពីសេវាសាធារណៈដឹកជញ្ជូន ផ្លូវគោក និងការដោនឡូតកម្មវិធី «សេវាសាធារណៈ» របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដើម្បីស្វែង យល់បន្ថែមទៀត។ នៅក្នុងកម្មវិធីផ្សាយផ្ទាល់វគ្គទី១ មានការលើកឡើងជាសំណួរ និងសំណូមពរទៅកាន់វាគ្មិនកិត្តិយសថា៖ ១. ហេតុអ្វីនៅតាមបណ្តាខេត្តនានា មិនអនុញ្ញាតឱ្យប្រឡងយកបណ្ណបើកបរឡានធំ? ចម្លើយ- ក្រសួង មិនមានការបិទការបិទប្រឡងយកបណ្ណប្រភេទ គ ឃ១ ឃ២ ទេ ហើយនៅពេលអនាគត ក្រសួងនឹង សហការជាមួយវិស័យឯកជនសិក្សាលទ្ធភាពពង្រីកទីតាំងប្រឡងបន្ថែមទៀត។ ២. ការកាត់ឈ្មោះឡាន ដែលមានឈ្មោះម្ចាស់ដើមជាជនបរទេសហើយរកម្ចាស់មិនឃើញ តើត្រូវធ្វើដូចម្តេច? ចម្លើយ-ត្រូវអនុវត្តតាមនីតិវិធីរកម្ចាស់ដើមមិនឃើញ មានចែងនៅក្នុងប្រកាសអន្តរក្រសួងលេខ. ២៦៤ រវាងក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ៣. សំណូមពរឱ្យរាជរដ្ឋាភិបាលអនុគ្រោះការផាកពិន័យរថយន្តដែលលើសថ្ងៃឆៀកដោយសារជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំ ចម្លើយ-ឆៀកដើម្បីសុវត្ថិភាពរបស់បងប្អូនផ្ទាល់។៤. តើខ្ញុំអាចធ្វើកាតគ្រីម៉ូតូ និងបណ្ណបើកបរដែលចោលួចបាត់បានវិញទេ? ចម្លើយ-អាចដាក់ពាក្យស្នើសុំធ្វើទុតិយតាឡើងវិញបាន។ ៥. ឡានតូចចាស់ឆ្នាំ មានឆៀក មានពន្ធផ្លូវគ្រប់គ្រាន់ ម្ចាស់ឡានកាត់ឡាននោះជាឡាន Pickup វិញ ដើម្បីដឹកទំនិញ តើគាត់អាចធ្វើឆៀក ពន្ធផ្លូវក្នុងឆ្នាំបន្តបន្ទាប់ ព្រមទាំងបើកបរលើផ្លូវសាធារណ:បានដែរឬទេ? ចម្លើយ- រថយន្តគ្រួសារដែលជារថយន្តសម្រាប់ដឹកអ្នកដំណើរ មិនអាចកាត់សំបករថយន្តកែច្នៃទៅជារថយន្តប្រភេទ Pickup ដឹកទំនិញបានទេ។ ៦. ខ្ញុំមានរថយន្តដែលមានស្លាកលេខអក្សរ ក ខ ហើយខ្ញុំមានបំណងចង់ប្តូរយកស្លាកលេខកម្ពុជា តើខ្ញុំ ត្រូវមានសំណុំឯកសារអ្វីខ្លះ? ចម្លើយ- រថយន្តដែលមានផ្លាកលេខស៊េរីចាស់ ក ខ អាចប្តូរយកស្លាកលេខ កម្ពុជាបាន ដោយត្រូវបំពេញបែបបទតាមប្រកាសលេខ. ២៦២ របស់ក្រសួង និងត្រូវយករថយន្តមកពិនិត្យជាក់ស្តែង។ ៧. តើត្រូវចំណាយពេលប៉ុន្មានខែក្នុងការកាត់ឈ្មោះឡាន ក្នុងករណីម្ចាស់មុន និងម្ចាស់ក្រោយរស់នៅមានអាស័យដ្ឋានភ្នំពេញដូចគ្នា? ចម្លើយ- មានឯកសារគ្រប់គ្រាន់ ការផ្ទេរកម្មសិទ្ធិនឹងធ្វើបានឆាប់រហ័ស មិនចំណាយពេលយូរ កុំប្រើសេវាក្រៅផ្លូវការ។ ៨. សំណូមឱ្យក្រសួងជួយអប់រំណែនាំស្លាកសញ្ញាឱ្យបានជាប្រចាំ ទើបប្រជាពលរដ្ឋយើងមានការយល់ដឹង ចម្លើយ-ក្រសួងមានយន្តការជាច្រើនអំពីការអប់រំសុវត្ថិភាពចរាចរណ៍ និងផ្សព្វផ្សាយណែនាំផ្លាកសញ្ញាចរាចរណ៍។ ៩. ខ្ញុំចង់ដឹងនូវព័ត៌មានបន្ថែមអំពីការធ្វើបណ្ណបើកបរម៉ូតូដូចជា៖ ទីតាំង រយៈពេល តម្លៃសេវា និងត្រូវធ្វើយ៉ាងដូចម្តេច ខ្លះ? ចម្លើយ- ម៉ូតូដែលមានទំហំស៊ីឡាំងក្រោម១២៥ សេសេ មិនតម្រូវឱ្យមានបណ្ណបើកបរទេ លើកលែងតែម៉ូតូដែលមានទំហំស៊ីឡាំងលើសពី១២៥ សេសេ ត្រូវមានបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ ប្រភេទ ក និងខ ក្រសួងបានធ្វើប្រតិភូកម្ម ទៅឱ្យអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី-ខេត្ត។ ១០. ឯកសារដែលត្រូវបំពេញក្នុងការពន្យារបណ្ណបើកបរ តើមានអ្វីខ្លះ? ចម្លើយ មានបណ្ណបើកបរអស់សុពលភាព អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងលិខិតបញ្ជាក់កាយសម្បទា។ ដោយឡែកនៅក្នុងវគ្គទីពីរនៃកម្មវិធីនេះមានការចោទសួរសំណួរដូចតទៅ៖ ១១. បើមិនចុះឈ្មោះស្នើសុំ ឆៀកតាម App តើអាចយកឡានទៅឆៀកបានដែរឬទេ? ចម្លើយ- អាចយក រថយន្តទៅឆៀកតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសបាន។ ១២. ត្រូវការឯកសារអ្វីខ្លះ ដើម្បីបើកសាលាបង្រៀនបើកបរ? ចម្លើយ- ត្រូវការអត្តសញ្ញាណប័ណ្ណម្ចាស់ សាលា ព្រឹត្តិបត្រថ្កោលទោស ប្រវត្តិរូបម្ចាស់សាលា ប្រវត្តិរូបគ្រូ ប្លង់ ឬកិច្ចសន្យាជួលទីតាំង លិខិត អនុញ្ញាតបើកទីតាំងចេញដោយសាលារាជធានី-ខេត្ត ប្លង់ទីតាំងបង្រៀន ប្លង់ទីលានដៃចង្កូតករណី ប្រភេទបណ្ណបើកបរ គ ឃ ង បញ្ជីគ្រូបង្រៀន និងរថយន្តដែលត្រូវបង្រៀន លិខិតធានារ៉ាប់រង បណ្ណបើកបរមានសុពលភាពរបស់គ្រូ វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូ ១៣. តើជនពិការអាចដាក់ពាក្យប្រឡងយកបណ្ណបើកបរប្រភេទ ក និង ខ តាមមន្ទីរខេត្តបានទេ? បើបាន តើត្រូវការឯកសារអ្វីភ្ជាប់មកជាមួយ? ចម្លើយ- អាចដាក់ពាក្យប្រឡងបាន ត្រូវការអត្តសញ្ញាណប័ណ្ណ លិខិតបញ្ជាក់កាយសម្បទា និងរូបថត។ ១៤. ការដាក់ភ្លើងបន្ថែមលើយានយន្ត និងទោចក្រយានយន្ត ដោយយានយន្តនោះអាចដាក់បន្ថែមភ្លើងបាន បើត្រឹមត្រូវតាមច្បាប់ ចុះទោចក្រយានយន្តអាចដាក់បន្ថែមបាន ឬទេ? ចម្លើយ- យោងមាត្រា៣០នៃច្បាប់ចរាចរណ៍ផ្លូវគោកហាមឃាត់ការបំពាក់សូរស័ព្ទ ភ្លើងបំភ្លឺលើយានជំនិះក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះ។ ១៥.ឡានចង្កូតស្ដាំមានពន្ធសម្រាប់ឆ្នាំ២០០៦ តើតម្រូវឱ្យដូរចង្កូតពីស្ដាំមកឆ្វេងដែរឬទេ? ចម្លើយ- បើ មានលេខរួច នៅបន្តប្រើបាន មិនទាន់មានលេខ ត្រូវទៅបង់ពន្ធ និងកែចង្កូត។ ១៦. សំណូមពរសុំឱ្យការផ្ទេរកម្មសិទ្ធិយានយន្តធ្វើនៅតែមួយកន្លែង ចម្លើយ- ក្រសួងបានភ្ជាប់ប្រព័ន្ធស្តីពី ការផ្ទេរកម្មសិទ្ធិយានយន្តជាមួយអគ្គនាយកដ្ឋានពន្ធដារ អាចស្នើសុំសេវានៅមណ្ឌលសេវារបស់ក្រសួង និងផ្សារជីបម៉ុង។ ១៧. ហេតុអ្វីចាំបាច់ត្រូវបញ្ជាក់អត្តសញ្ញាណប័ណ្ណពីអាជ្ញាធរ បើវានៅមានសុពលភាព ចម្លើយ- ឯកសារថតចម្លងត្រូវមានការបញ្ជាក់ពីភាពត្រឹមត្រូវតាមច្បាប់ដើមពីអាជ្ញាធរមានសមត្ថកិច្ច។ ១៨. រយៈពេល៩ខែកន្លងទៅ យកឡានទៅឆៀកនៅមណ្ឌលកំបូល ខាងមន្ត្រីឱ្យឯកសារបំពេញ ពាក្យស្នើសុំ ប៉ុន្តែនៅពេលយកឯកសារទៅឱ្យមេពិនិត្យសម្រេច ដើម្បីចេញក្រដាសឆៀក ស្រាប់តែមើលទឹកមុខគាត់មិនសប្បាយចិត្ត ហើយនិយាយមកខ្ញុំដោយអារម្មណ៍មិនល្អថា ថ្ងៃក្រោយមុនមកឆៀកត្រូវបំពេញឯកសារតាម App ចម្លើយ- ក្រសួងនឹងធ្វើការណែនាំមន្ត្រីរបស់ខ្លួនបន្ថែមទាក់ទងនឹងបញ្ហានេះ។ ឯកឧត្តមអគ្គនាយក បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយទៅកាន់បងប្អូនប្រជាពលរដ្ឋ ដោយផ្អែកទៅតាមខ្លឹមសារនៃមាត្រាច្បាប់ និងបទបញ្ញត្តិដែលមានចែង ដោយភាគច្រើនពួកគាត់បានសួរពាក់ព័ន្ធទៅនឹងបណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិយានយន្ត និងការចុះបញ្ជីយានយន្ត និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលទាក់ទងទៅនឹងសេវាសាធារណៈផងដែរ។ សូមជម្រាបជូនថា៖ បច្ចុប្បន្នចំនួនយានយន្តដែលបានចុះបញ្ជីនៅទូទាំងប្រទេសមានចំនួនជាង ៦លាន គ្រឿង(១៩៩០-បច្ចុប្បន្ន) ក្នុងនោះ៖ រថយន្តមានចំនួនជាង៩៤ម៉ឺនគ្រឿង(៩៤៤,៦៥៧ គ្រឿង) ទោចក្រ យានយន្តមានចំនួនជាង ៥លានគ្រឿង (៥,៣៦០,៤៧៨ គ្រឿង) ចុះបញ្ជីដោយដៃ (១៩៩០) តាមកុំព្យូទ័រ (១៩៩៨-២០១៦) ក្រសួងបានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក (Online) (២០១៦- បច្ចុប្បន្ន) អនុញ្ញាតឱ្យហាងចុះបញ្ជីដើម្បីឱ្យស្របនឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនោះ៖ ហាងលក់យាន យន្តសរុបមានចំនួន ១៥៧ហាង បានភ្ជាប់ប្រព័ន្ធជាមួយប្រព័ន្ធរបស់អគ្គនាយកដ្ឋានគយ និងពន្ធដារ។ ទាក់ទងនឹងការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ក្រសួងបានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលអាចឱ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំណាត់ពេល យករថយន្តមកឆៀកបានមុន បានរៀបចំប្រព័ន្ធ បញ្ជូនព័ត៌មានតាមទូរស័ព្ទដៃដល់ម្ចាស់យាន ដែលជិតហួសសុពលភាពឆៀក មានមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅទូទាំងប្រទេសប្រទេសចំនួន ២០ កន្លែង ក្នុងនោះនៅរាជធានី ភ្នំពេញចំនួន ៧ កន្លែង និងមានឆៀកចល័តចំនួន៤គ្រឿង។ ទាក់ទងនឹងការជំរុញការបង្ខិតសេវាសាធារណៈ ឱ្យកាន់តែកៀកនឹងបងប្អូនប្រជាពលរដ្ឋ ក្រសួងបានរៀបចំ មណ្ឌលផ្តល់សេវាសាធារណៈចំនួន៥កន្លែង៖ អ៊ីអន១ អ៊ីអន២ ជីបម៉ុងណូរ៉ូម៉ល ទីស្តីការក្រសួង ហេរីថេក វ៉ក និងគ្រោងពង្រីកបន្ថែមទៀត៕
កម្មវិធី MPWT LIVE SHOW វិស័យដឹកជញ្ជូនផ្លូវគោក ការផ្តល់សេវាសាធារណៈ

Featured Posts

គម្រោងស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់(MPWT-CW4) ក្នុងក្រុងសៀមរាប សម្រេចបានជាង២៣%ហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២
[Swift news daily] - ក្រុមអ្នក​បើកបររថយន្តចង្កូតស្តាំ ប្រមូលផ្តុំគ្នាបិទផ្លូវត្រង់ចំណុចរង្វង់មូលគួរស្រូវ​ ស្នើសុំបង់ពន្ធ មិនកែចង្កូត
[Phnom Penh Times] - ក្រុមឡានចង្កូតស្តាំ តវ៉ា ក្នុងគោលបំណងសុំបង់ពន្ធធម្មតា តែមិនកែចង្កូតពីស្តាំមកឆ្វេង
[BTV] - ក្រសួងសាធារណការបញ្ជាក់ពីមូលហេតុ ដែលផ្លូវល្បឿនលឿនត្រូវពន្យារពេលបើកឲ្យធ្វើដំណើរសាកល្បង
[Khmer times] - Mobile road quality inspection app in the works
[Fresh News] - សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ ! ស្លាប់៥នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែកក្កដាម្សិលមិញ
កិច្ចប្រជុំអន្តរក្រសួងបន្តស្តីពីសេចក្តីព្រាងអនុក្រឹត្យទាក់ទងនឹងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) បានពិនិត្យពិភាក្សា និងសម្រេចលើផ្នែកទី៣ ស្តីពីលក្ខខណ្ឌនៃការស្នើសុំធ្វើបែបបទនាវាចូលចេញ ត្រង់មាត្រា១៤ មាត្រា១៥ មាត្រា១៦ មាត្រា១៧ និងផ្នែកទី៤ស្តីពីកម្រៃសេវាសាធារណៈត្រង់ មាត្រា១៨ នៃជំពូកទី៤ ស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការស្នើសុំនាវាចូលចេញ
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងឆ្នាំ២០២២ និងគម្រោងឆ្នាំមុនៗ ព្រមទាំងការងាររៀបចំបញ្ជី គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ស្នើសុំស្ថាបនា ស្តារ និងជួសជុលសម្រាប់ផែនការវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ដឹកនាំដោយឯកឧត្តម ហេង រត្ន ពិសិដ្ឋ អគ្គនាយកសាធារណការ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2022 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90