Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិ លេខ៣ (ចោមចៅ-កំពត និង កំពត-វាលរេញ) ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដើម្បី តាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន និងត្រួតពិនិត្យ ការដ្ឋានសាងសង់រោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT)
2021-06-05
Go to the website published MPWT
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិ លេខ៣ (ចោមចៅ-កំពត និង កំពត-វាលរេញ) ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដើម្បី តាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន និងត្រួតពិនិត្យ ការដ្ឋានសាងសង់រោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) ថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត និង កំពត-វាលរេញ) ផ្លូវជាតិលេខ ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យផ្លូវទាំង នេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។ គម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ដោយក្នុងនោះត្រូវបែងចែកជាពីរកំណាត់គឺ៖ ពីគីឡូម៉ែត្រ១៤៧+១០០ ដល់គីឡូម៉ែត្រ១៨១+0០០ ប្រវែង ៣៤គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាល បេតុងកៅស៊ូ ហើយពីគីឡូម៉ែត្រ១៨១+000 ដល់គីឡូម៉ែត្រ២០១+៤00 ប្រវែង ២០គីឡូម៉ែត្រ ត្រូវធ្វើការ ជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកកម្ពស់តួថ្នល់ចំនួន ៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួថ្នល់ និង ការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា អនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។ កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល ៥៤ខែ ចំណាយថវិកា ប្រមាណ១៥,៨៥ លានដុល្លារអាមេរិក។ សូមជម្រាបជូនថា៖ គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនសម្រេចការងារសាងសង់តាមកិច្ចសន្យាបាន ប្រមាណជាង៩០% ដោយក្នុងនោះ កំណាត់ទី១ ប្រវែង៣៤គីឡូម៉ែត្រលើកំណាត់ផ្លូវសរុប ៥៤,៣ គីឡូម៉ែត្រ ត្រូវបានបញ្ចប់រួចរាល់ទាំងស្រុង។ ដោយឡែកកំណាត់ទី២ ប្រវែង ២០គីឡូម៉ែត្រ លើ៥៤,៣គីឡូម៉ែត្រ ក៏ស្ទើរតែរួចរាល់ផងដែរ និងបាន ឈានដល់ដំណាក់កាលចាប់ផ្តើមអ៊ុតបេតុងកៅស៊ូ (AC) បញ្ចប់។ តែដោយសារគ្រោះទឹកជំនន់កាល ពីឆ្នាំ២០១៩ បានធ្វើឱ្យកំណាត់ផ្លូវនេះ ត្រូវបានបំផ្លាញទាំងស្រុង។ ផ្នែកនេះរងគ្រោះខ្លាំងជាងគេ ដោយហេតុថា ភូមិសាស្រ្តតំបន់នេះទាបជាងគេ និងមានស្រទាប់ដីខាងក្រោមជ្រាយខ្លាំង (Soft Soil) ដែលមិន អាចទ្រទ្រង់នឹងកម្លាំងទឹកជំនន់បានទេ ។ ដោយយោងទៅលើស្ថានភាពរងការខូចខាតខាងលើ ក្រសួងបានអនុញ្ញាតក្រុមហ៊ុនជំនាញធ្វើការសិក្សា ឡើងវិញទៅលើកំណាត់ផ្លូវ២០គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ និងស្វែងរកកញ្ចប់ថវិកាប្រមាណ ៦០លានដុល្លាដើម្បីសាងសង់តាមស្តង់ដារ និងរឹងមាំបានយូរ។ តាមរយៈ ការសិក្សានេះ គម្រោងអាចធ្វើការបែងចែកកំណាត់ផ្លូវ២០គីឡូម៉ែត្រជាពីរ៖ ផ្នែកទី១ ផ្អែកលើការសិក្សា ស្រទាប់គ្រឹះផ្លូវ និងស្ថានភាពភូមិសាស្រ្ត ផ្នែក១៥គីឡូម៉ែត្រមានស្ថានភាព គ្រឹះផ្លូវ មានលក្ខណៈស្រដៀងទៅនឹងផ្លូវលេខ១៤៦B ដែលបាននឹងកំពុងធ្វើការសាងសង់។ ដូចនេះ អាចយកវិធីសាស្រ្ដសាងសង់ផ្លូវលេខ១៤៦B ដើម្បីធ្វើការសិក្សាលម្អិតបន្ថែមទៀតទៅលើបច្ចេកទេស និង តម្លៃសម្រាប់ផ្ទៃកម្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១២ម៉ែត្រ។ (៣០លានដុល្លា ក្នុង១៥គីឡូម៉ែត) ផ្នែកទី២) ផ្នែក៥គីឡូម៉ែត្រមានស្ថានភាពដីស្អុយផ្នែកខាងក្រោមមានជម្រៅពី១១ម៉ែត្រ ទៅ ១៧ ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកំពុងសិក្សាវិធីសាស្រ្ដវាយសសរគ្រឹះដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រ។ (៣០លានដុល្លា ក្នុង៥គីឡូម៉ែត) ដោយឡែក គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co.,Ltd) ដោយប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ដែលចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគិតរហូតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៣ពីភ្នំពេញ ទៅក្រុងកំពត សម្រេចបាន ៩៨,០៤% ហើយ។ ផ្លូវជាតិលេខ៣ ជាផ្លូវជាតិដែលតុបតែងលម្អដោយមាន៖ ដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅ ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ស្ពានអាកាសថ្មើរជើងសម្រាប់ឆ្លងកាត់ថ្នល់ ប្រកបដោយសុវត្ថិភាព ១០០% ចំនួន២កន្លែង ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងផ្លាក សញ្ញាបង្ហាញទិសដៅផ្លូវ កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤កាមេរ៉ា ស្ថានីយថ្លឹងយានយន្ដចំនួន ០២កន្លែង និងប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior)ផងដែរ។ ផ្លូវជាតិលេខ៣១ ចាប់ពីបំបែកគូស (ផ្លូវជាតិលេខ៣ គីឡូម៉ែត្រ ៨១+៩២០) ដល់កំពង់ត្រាច (ផ្លូវជាតិ លេខ៣៣ គីឡូម៉ែត្រ ៣៥+៦៨០) មានប្រវែងសរុប ៥៤,៨១គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់នៅ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ បច្ចុប្បន្នកំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិត តភ្ជាប់ពីថ្នល់ បែកគូស ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ ៨១+៩២០) ទៅទីរួមស្រុកកំពង់ត្រាច ផ្លូវជាតិលេខ៣៣ ដោយក្នុង នោះរួមមាន៖ ទទឹងតួផ្លូវ១២ម៉ែត្រ ស្ពានទទឹង១២ម៉ែត្រចំនួន៣កន្លែង លូចំនួន១៤៤ កន្លែងបំពាក់ កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន៥កន្លែង។ ផ្លូវជាតិលេខ៣៣ ចាប់ពីផ្លូវជាតិលេខ៣ គីឡូម៉ែត្រ ១៤៨+១០០ ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) មានប្រវែងសរុប ៥២,២៧គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ បច្ចុប្បន្ន កំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិត តភ្ជាប់ពីទីរួមខេត្តកំពត ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ ១៤៨+១០០) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ដោយក្នុងនោះរួមមាន៖ ទទឹងតួផ្លូវ១២ម៉ែត្រ ស្ពាន ទទឹង១១ម៉ែត្រ ចំនួន៣កន្លែង លូចំនួន១៣៤កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន៥កន្លែង។ ផ្លូវជាតិលេខ៤១ ចាប់ពីថ្នល់ទទឹង ចំណុចប្រសព្វនៃផ្លូវជាតិលេខ៤ (ខេត្តកណ្តាល) កាត់ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ទៅដងទង់ (ខេត្តកំពត) មានប្រវែងសរុប ៩៥,២៨៣ គីឡូម៉ែត្រ ជាប្រភេទក្រាលកៅស៊ូពីរជាន់ (DBST) បានបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥។ បច្ចុប្បន្នកំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិត តភ្ជាប់ពីថ្នល់ទទឹង ផ្លូវជាតិលេខ៤ (គីឡូម៉ែត្រ៣១+១៨៣) ទៅជុំគីរី ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ១៣៦+៧៥៥) ដោយក្នុងនោះ រួមមាន៖ ទទឹងតួផ្លូវ១២ម៉ែត្រ ពង្រីកស្ពានទទឹង១២ម៉ែត្រ ចំនួន១កន្លែង លូចំនួន៣១៥កន្លែង បំពាក់ កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៨កន្លែង។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានដឹកនាំមន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតបេតុងកៅស៊ូ (ASPHALT CONCRETE PLANT) ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ រោងចក្រនេះនឹងផលិតបេតុងកៅស៊ូបាន ១២០តោនក្នុងមួយម៉ោង ដើម្បីជួយសម្រួលដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ឱ្យមានគុណភាព ប្រើប្រាស់បានយូរអង្វែង និងចំណេញថវិការជាតិផងដែល។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើទៅក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឱ្យធ្វើ ការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពនៃការស្ថាបនាផ្លូវ និងផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋ ព្រមទាំង ក្រុមហ៊ុនដឹកជញ្ជូនឱ្យគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿន ឬដឹកលើសទម្ងន់ ដែលជាកត្តាបង្កឱ្យ មានការខូចខាតផ្លូវមុនអាយុកាល គ្រោះថ្នាក់ចរាចរណ៍នាំឱ្យបាត់បង់អាយុជីវិត និងបាត់បង់ថវិកាជាតិ ផងដែរ៕
វិស័យសាធារណការ
ចុះពិនិត្យគុណភាពផ្លូវជាតិលេខ៣
ផ្លូវជាតិលេខ ៣៣
ផ្លូវជាតិលេខ៣១
ផ្លូវជាតិលេខ៤១
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90