• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Swift News] - នៅ​ភ្នំពេញ ចាប់ផ្តើម​អនុវត្ត​បម្រាម​គោចរហើយ! គឺហាមឃាត់ការជួបជុំ ការធ្វើដំណើរ និងត្រូវ​បិទហាង​លក់ដូរ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ព្រឹក ចាប់ពី​ថ្ងៃទី​១-១៤​មេសា​

2021-04-01 Go to the website published Swift News
(​ភ្នំពេញ​)៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ បានចេញ​សេចក្តីសម្រេច ស្តីពី ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ នោះ​គឺ​ការចាប់ផ្តើម​អនុវត្ត​នូវ​បម្រាម​គោចរ នៅពេល​យប់ ដោយ​ហាមឃាត់​ការធ្វើដំណើរ ការជួបជុំ​តាម​ទីសាធារណៈ ការទទួល​ទាន​អាហារ គ្រឿង​ស្រវឹង និង​ត្រូវ​បិទ​ហាង​លក់ដូរ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ព្រឹក​។ វិធានការ​បម្រាម​គោចរ​នេះ ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១​។​ សេចក្តីសម្រេចចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បង្ហាញថា ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាល​ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១​។ សេចក្តីសម្រេចបន្តថា ត្រូវ​បានផ្អាកជាបណ្តោះអាសន្ន​នូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាម​សណ្ឋាគារ។ល។ ដែលទទួលអតិថិជន ចូលមកទទួលទានអាហារភេសជៈ ឬទទួល​ទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ ( ម្ភៃ ) ដល់ម៉ោង ៥ ( ប្រាំ ) ជាកំហិត។ ប៉ុន្តែទីតាំង​អាជីវកម្មទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន​។ សេចក្តីសម្រេចដដែល ក៏បានកំណត់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការប្រមូលផ្តុំ ឬការជួបជុំ​គ្នា ទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ ( ម្ភៃ ) ដល់ម៉ោង ៥ ( ប្រាំ ) លើកលែងតែចំពោះករណី ដូចខាងក្រោម៖ ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា។ ការរៀបចំពិធីបុណ្យសព ដោយគោរពតាម​ការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ ការជួបជុំ​របស់បុគ្គលិក​សុខាភិបាល ដើម្បីយកវត្ថុ​សំណាកបុគ្គល ដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល​ ដែលបំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត។ ការជួបជុំ​របស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈ​បញ្ជាការ​ឯកភាពរដ្ឋបាល​គ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញ​ការងារ ដែល​ថែរក្សាសន្តិសុខ​ សណ្តាប់​ធ្នាប់​ និងរបៀប​រៀបរយ​សាធារណៈ និងការជួបជុំមនុស្ស ដែលមានភាពចាំបាច់ សម្រាប់បម្រើ​ផលប្រយោជន៍​សាធារណៈ ឬក្នុងគោលបំណង​ផ្សេងទៀត តាមការកំណត់​របស់អាជ្ញាធរ​សមត្ថកិច្ច​។ ក្នុង​សេចក្តីសម្រេចដដែល អាជ្ញាធររាជធានីភ្នំពេញ ក៏បានកំណត់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ន​នូវការធ្វើចរាចរណ៍​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង ២០ ( ម្ភៃ ) ដល់ម៉ោង ៥ ( ប្រាំ ) លើកលែង​តែចំពោះករណី ដូចខាងក្រោម៖ ការធ្វើដំណើរ​ដោយមូលហេតុ​សុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាត​ពី​អាជ្ញាធរ​មានសមត្ថកិច្ច ដែលនៅជិតបំផុត។ ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែក​រដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្ម​ជូនស្ថាប័ន-អង្គភាព។ ការធ្វើចរាចរណ៍របស់រថយន្ត​កុងតឺន័រ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្ត​សម្រាប់បម្រើ​ឲ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់​ការដ្ឋានសំណង់ រថយន្ត​ដឹកជញ្ជូន​សំរាម-សំណង់រឹង និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូន​ម្ហូបអាហាររបស់បុគ្គលិក​បម្រើសេវា​ដឹកជញ្ជូន។ ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី ទៅទីកន្លែង​បំពេញការងារ នៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឲ្យ​បើកដំណើរការ​ជាធម្មតា​។ ការធ្វើដំណើរ​ចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាត​ពីអាជ្ញាធរ​មានសមត្ថកិច្ច​។ ក្នុងសេចក្តីសម្រេច អាជ្ញាធររាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ២ ប្រការ៣ និងប្រការ៤ ខាងលើ នឹងត្រូវទទួល​ទោស ដូចមានកំណត់ក្នុងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន​។ សូមរម្លឹកថា ច្បាប់ ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅមាត្រា១០ ស្តីពី ការមិនគោរពវិធានការរដ្ឋបាល បានកំណត់ថា «ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនា​មិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរកាលពី ១លានរៀល ទៅ ៥លានរៀល។ ត្រូវផ្តន្ទាទោសដាល់ពន្ធនាគារ ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលបើអំពើខាងលើនេះ បណ្តាល​ឲ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ​ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល កាលបើអំពើខាងលើនេះ បណ្តាល​ឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ​»៕
វិធានការបង្ការជំងឺកូវីដ-១៩ អភិបាលរាជធានី

Featured Posts

កិច្ចប្រជុំបើកវគ្គសវនកម្មដោយអាជ្ញាធរសវនកម្មជាតិ ស្តីពីការចុះប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការសវនកម្ម និងធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងធ្វើសវនកម្មលើកិច្ចប្រតិបត្តិការក្រោមប្រធានបទ “ការគ្រប់គ្រង ការតាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់" សម្រាប់ការិយបរិច្ឆេទ ២០២២
កិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨”
កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្ន និងដំណើរការរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទាន ឥណទានរបស់ធនាគារពិភពលោក (World Bank)
[Fresh News] - មន្ត្រីជាន់ខ្ពស់ ណែនាំមន្ទីរសាធារណការ ខេត្តសៀមរាប ពង្រឹងធនធានមនុស្សលើវិស័យគ្រប់គ្រងប្រព័ន្ធលូ សំណល់ភក់ ស្ថានីយចម្រោះទឹកកខ្វក់
[TVK] - សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងការដ្ឋានចាក់លូប្រអប់ធំៗមានសារៈសំខាន់ ៣ខ្សែ ដាក់នូវនឹងកន្លែង ប្រវែង ១១០០ម៉ែត កំណាត់ផ្លូវថ្មី សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ សម្រេចបាន ៧៥% របស់រដ្ឋបាលរាជធានីភ្នំពេញ ។
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៣ របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត
[Rasmei Kampuchea Daily News] - ក្រសួងសាធារណការពិភាក្សាលើចំណាយ និងចំណូលរបស់អង្គភាពលូទឹកនៅខេត្តសៀមរាប
[Khmer Note] - លែងពិបាកទៀតហើយ! ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងGoogle Maps

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90