Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Times] - ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញធ្វើបាឋកថាតាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល
2021-01-12
Go to the website published Phnom Penh Times
ភ្នំពេញ៖ ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធ្វើបាឋកថាតាមអនឡាញ (Online) ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ពាក់ព័ន្ធរបស់ក្រសួងផងដែរ។ បាឋកថានេះធ្វើឡើងដើម្បីចែករំលែកនូវព័ត៌មានពាក់ព័ន្ធទៅនឹងការកែទម្រង់ស៊ីជម្រៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យពួកគាត់បានយល់ច្បាស់អំពីទិសដៅ ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមសហការអនុវត្តប្រកបដោយឆន្ទៈខ្ពស់។ ថ្លែងក្នុងបាឋកថានាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានរំលឹកឡើងវិញអំពីប្រវត្តិដំបូងនៃការធ្វើសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដើម្បីតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តនានា និងតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ដោយការចាក់កៅស៊ូពីរស្រទាប់ស្ដើង(DBST) សំដៅពង្រឹង និងពង្រីកកិច្ចសហការ និងទំនាក់ទំនងក្នុងក្របខណ្ឌសង្គមនិងសេដ្ឋកិច្ចប៉ុណ្ណោះ ប៉ុន្តែឈានដល់ដំណាក់កាលថ្មីនេះ កម្ពុជាតម្រូវឱ្យមានការពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីប្រភេទផ្លូវចាក់កៅស៊ូពីរស្រទាប់ស្ដើង (DBST) ទៅជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) ដោយក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ និងផ្លូវជាតិនានាទៀត ព្រមទាំងកំពុងកសាងផ្លូវថ្មីពីវាលវែងទៅខេត្តកោះកុង (ផ្លូវជាតិលេខ១០) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាដើម ឱ្យសមស្របតាមកំណើន សេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេស។ ជាងនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ ក្រសួងបានទិញគ្រឿងចក្រទំនើបៗដែលមិនធ្លាប់មានជូនមន្ទីររាជធានី-ខេត្តទាំង២៥ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសាងសង់ថែមទៀត ព្រោះថាក្រសួង មិនទទួលយកផ្លូវធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងទៀតឡើយ ពោលគឺត្រូវធ្វើផ្លូវឱ្យមានគុណភាពតាមស្តង់ដាបច្ចេកទេស និងសៀវភៅបន្ទុក។ ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងផងដែរអំពី៖ គម្រោងសិក្សាលើការពង្រីកកំពង់ផែកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ និង១៧ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចឱ្យនាវាខ្នាតធំអាចចូលចតបាន សំដៅដោះស្រាយកំណើននៃការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ការអភិវឌ្ឍផែនការមេប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ ដើម្បីថែរក្សាអនាម័យ និងសោភ័ណភាពទីក្រុងទេសចរណ៍មួយនេះ ឱ្យកាន់តែប្រសើរឡើង និងទាក់ទាញវិនិយោគិន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលមកបណ្ដាក់ទុន និងទស្សនាខេត្តនេះឱ្យកាន់តែច្រើនថែមទៀត។ ទាក់ទងនឹងវិស័យដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបានប្រើប្រាស់យន្តការព័ត៌មានវិទ្យា ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈដូចជា៖ ការចុះបញ្ជីយានជំនិះ ការប្ដូរនិងពន្យារបណ្ណបើកបរ ការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងការប្រឡងយកបណ្ណបើកបរតាមអនឡាញ ក៏ដូចជា បង្កើតកម្មវិធីព័ត៌មានវិទ្យានានា ឱ្យស្របតាមការរីកចម្រើនផ្នែកព័ត៌មានវិទ្យារបស់សកលលោក។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍផែនការមេភ័ស្តុភារកម្មកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់ការប្រកួតប្រជែងវិស័យភ័ស្តុភារកម្មនៅក្នុងតំបន់ និង ពិភពលោក ដោយហេតុថា៖ កម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផល ឋិតនៅចំចំណុចកណ្ដាលនៃប្រទេសក្នុងតំបន់អាស៊ាន។ ជាងនេះទៀត បច្ចុប្បន្នក្រសួងត្រៀមនឹងចុះកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន YCH ដើម្បីបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញសម្រាប់ជំហានទី១ និងជំហានបន្ទាប់នៅខេត្ត ព្រះសីហនុ។ ទាក់ទងនឹងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងថា៖ ក្រសួងបានរៀបចំជញ្ជីងអចល័ត ជញ្ជីងចល័ត និងជញ្ជីងស្វ័យប្រវត្តិ ( Weight in Motion Sensor ) ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលនាំឱ្យផ្លូវឆាប់ខូចខាតមុនអាយុកាល និងបានធ្វើយុទ្ធនាការដើម្បីទប់ ស្កាត់គ្រោះថ្នាក់ចរាចរណ៍ តាមរយៈការចែកមួកសុវត្ថិភាព បិទចំណាំងផ្លាត និងការផលិតខ្សែវីដេអូអប់រំខ្លីៗ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា៖ ក្រសួងនឹងដាក់ឱ្យដំណើរការវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៅពេលដ៏ខ្លីខាងមុខ ដើម្បីបង្កើតថ្នាលបណ្ដុះបណ្ដាលចំណេះដឹងផ្នែកបច្ចេកទេសសាងសង់ផ្លូវ-ស្ពាន ដល់អ្នកជំនាន់ក្រោយឱ្យមានសមត្ថភាពពេញលេញ និងអាចកសាងស្ពានឆ្លងទន្លេ មេគង្គបានដោយកម្ពុជាខ្លួនឯង។ ទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យកម្មសិក្សាការី និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាលយកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនទៅបម្រើជាតិមាតុភូមិឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងគួរចងចាំនូវពាក្យស្លោកមួយចំនួនដូចជា៖ មន្ត្រីគឺអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រឡើយ ត្រូវធ្វើអ្វីៗដោយឆន្ទៈនិងធ្វើឱ្យបានបើធ្វើមិនបានកុំធ្វើ និងសំដីឥតប្រយោជន៍ នាំឱ្យជាតិបែកបាក់ការងារ មានប្រសិទ្ធភាពនាំឱ្យជាតិរុងរឿង៕
ធ្វើបាឋកថាតាមអនឡាញ
សាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90