ទំព័រដើម / សេវាសាធារណៈ / សេវាដឹកជញ្ជូនផ្លូវដែក

វីដេអូណែនាំ

ផ្លូវដែកកម្ពុជា បានចាប់ផ្តើមសាងសង់ដំបូងក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ។ ផ្លូវដែកកម្ពុជាមានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំ​ដែន​កម្ពុជា-ថៃ) ​ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង  និង​ផ្លូវ​ដែកភាគខាងត្បូង ត្រូវបានកសាង ឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យ​សង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ​របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោម​ជំនួ​យ​របស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ។ ផ្លូវដែក​ទាំង​ពីរ​ខ្សែនេះ ត្រូវបានទទួល រងការខ្ទេចខ្ទាំយ៉ាង​ធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំង​ស្រុងដោយរបប​កម្ពុជា​ប្រជាធិបតេយ្យ។

បច្ចុប្បន្ន ផ្លូវដែកទាំងពីរខ្សែ ត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ តាមរយៈ ការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC) ដែល ផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចខាងក្រោម៖

១. ផ្លូវដែកភាគខាងត្បូង ភ្នំពេញ-ខេត្តព្រះសីហនុ

ក. សេវាដឹកអ្នកដំណើរ

ទិសដៅតម្លៃសំបុត្រ
ភ្នំពេញ-ក្រុងព្រះសីហនុ / ក្រុងព្រះសីហនុ-ភ្នំពេញ៧ ដុល្លារ
ភ្នំពេញ-កំពត / កំពត-ភ្នំពេញ៦ ដុល្លា
ភ្នំពេញ-តាកែវ / តាកែវ-ភ្នំពេញ៤ ដុល្លារ
ក្រុងព្រះសីហនុ-កំពត / កំពត-ក្រុងព្រះសីហនុ៤ ដុល្លារ
ក្រុងព្រះសីហនុ-តាកែវ / តាកែវ-ក្រុងព្រះសីហនុ៦ ដុល្លារ
តាកែវ-កំពត / កំពត-តាកែវ
៥ដុល្លា

ខ. តម្លៃផ្ញើយាន្តជំនិះ

ប្រភេទតម្លៃ
រថយន្ត                                                        ១៤ ដុល្លារ
ម៉ូតូ៥ ដុល្លារ
កង់
១២ ដុល្លារ
ទំនិញ(TBA)

គ. កាលវិភាគរថភ្លើងចេញដំណើរ

ថ្ញៃចេញដំណើរម៉ោងគោលដៅ
រាល់ថ្ងៃសុក្រ                             ១៥:០០                 ភ្នំពេញ ទៅ ក្រុងព្រះសីហនុ
រាល់ថ្ងៃសៅរ៍០៧:០០ភ្នំពេញ ទៅ ក្រុងព្រះសីហនុ
រាល់ថ្ងៃសៅរ៍០៧:០០
ក្រុងព្រះសីហនុ ​ ទៅ ភ្នំពេញ
រាល់ថ្ងៃអាទិត្យ
០៧:០០ភ្នំពេញ ទៅ ក្រុងព្រះសីហនុ
រាល់ថ្ងៃអាទិត្យ
០៧:០០ក្រុងព្រះសីហនុ ​ ទៅ ភ្នំពេញ
រាល់ថ្ងៃអាទិត្យ
១៦:០០ភ្នំពេញ ទៅ ក្រុងព្រះសីហនុ
រាល់ថ្ងៃអាទិត្យ
១៦:០០ក្រុងព្រះសីហនុ ​ ទៅ ភ្នំពេញ
រាល់ថ្ងៃអាទិត្យ
០៧:០០
ក្រុងព្រះសីហនុ ​ ទៅ ភ្នំពេញ

២. ផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉េត

ក. សេវាដឹកអ្នកដំណើរ

ទិសដៅ
តម្លៃ
ភ្នំពេញ-ប៉ោយប៉េត / ប៉ោយប៉េត-ភ្នំពេញ
N/A
ភ្នំពេញ-បាត់ដឹង / បាត់ដឹង-ភ្នំពេញ
N/A
ភ្នំពេញ-បាត់ដំបង / បាត់ដំបង-ភ្នំពេញ  
N/A
ភ្នំពេញ-សិរីសោភ័ណ / សុីសាផុន-ភ្នំពេញ
N/A
ភ្នំពេញ-ប៉ោយប៉ែត / ប៉ោយប៉ែត-ភ្នំពេញ
N/A
ប៉ោយប៉ែត-សុីសាផុន / សុីសាផុន-ប៉ោយប៉ែតN/A
ប៉ោយប៉ែត-បាត់ដំបង / បាត់ដំបង-ប៉ោយប៉ែតN/A
ប៉ោយប៉ែត-ពោធិ៍សាត / ពោធិ៍សាត-ប៉ោយប៉ែតN/A
ប៉ោយប៉ែត-បាត់ដឹង / បាត់ដឹង-ប៉ោយប៉ែតN/A
សិរីសោភ័ណ-បាត់ដំបង / បាត់ដំបង-សិរីសោភ័ណ N/A
សិរីសោភ័ណ-ពោធិ៍សាត / ពោធិ៍សាត-សុីសាផុនN/A
សិរីសោភ័ណ-បាត់ដឹង / បាត់ដឹង-សុីសាផុន
N/A
បាត់ដឹង-ពោធិ៍សាត / ពោធិ៍សាត-បាត់ដឹង
N/A
បាត់ដឹង-សិរីសោភ័ណ / សិរីសោភ័ណ-បាត់ដឹង
N/A
ពោធិ៍សាត-បាត់ដំបង / បាត់ដំបង-ពោធិ៍សាត់N/A
ពោធិ៍សាត់-បាត់ដឹង / បាត់ដឹង-ពោធិ៍សាតN/A
 ខ. តម្លៃផ្ញើយាន្តជំនិះ

ប្រភេទយានយន្ដតម្លៃ
រថយន្ត                                                                                                                 ១៤​ ដុល្លារ
ម៉ូតូ៥ ដុល្លារ
កង់២ ដុល្លារ
ទំនិញ(TBA)
 

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកសម្រាប់ពេលបច្ចុប្បន្ន និងអនាគត

  • ប៉ោយប៉ែត សិរីសោភ័ណ  ៤៨គម កំណល់បេតុង អាចទ្រទំងន់បាន ២០តោន/អក្យភ្លៅ (ដាក់​ដំណើរ​ការ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៨)
  • សិរីសោភ័ណ បាត់ដំបង ៦៥គម កំណល់ដែក អាចទ្រទំងន់បាន ១៥តោន/អក្យភ្លៅ (ដាក់ដំ​ណើរ​ការ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៨)
  • បាត់ដំបង ពោធិសាត់ ១០៧គម កំណល់ដែក អាចទ្រទំងន់បាន ១៥តោន/អក្យភ្លៅ (ដាក់ដំ​ណើរ​ការ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨)
  • ពោធិសាត់ បាត់ដឹង ១៣៤គម និង បាត់ដឹង-ភ្នំពេញ ៣២គម កំណល់ដែក អាចទ្រទំងន់បាន  ១៥តោន/អក្យភ្លៅ (ដាក់ដំណើរការ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨)